ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស៥នាក់ជាបន្តបន្ទាប់គ្នាករណីប្រើប្រាស់គ្រឿងញៀន

2 ខែ មុន 109 តូ សុផល

ភ្នំពេញ៖ មនុស្ស៥នាក់ក្នុងនោះមានស្ត្រីម្នាក់ផងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់

ខណះឃាត់ធ្វើតេសទឹកនោមពួកគេមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ហេតុការណ៍ឃាត់ខ្លួននេះកាលពីម៉ោង០១
និង១០នាទីទាបភ្លឺឈានចូលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៨ក្នុងសង្កាត់គោកឃ្លាងនិងសង្កាត់ភ្នំពេញថ្មីនិងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួននេះទី១/ឈ្មោះស៊ា វិសុទ្ធ អាយុ
៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់(ឃាត់នៅសង្កាត់គោកឃ្លាង)។ទី២/ឈ្មោះផន សៅគុណ អាយុ
២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ។ទី៣/ឈ្មោះសាត វុធ
អាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នីភូមិតហរពាំងថ្លឹងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ(ទាំង២នាកើឃាត់នៅសង្កាត់អូរបែកកហអម)។ទី៤/ឈ្មោះអុក ស៊ីណារ៉ា អាយុ៣៦ឆ្នាំ
មុខរបរមិនពិតស្នាក់នៅក្នុងសង្កាត់បឹងកក់២
ខណ្ឌទួលគោក។ទី៥ឈ្មោះយឿន ស្រីខួច អាយុ២២ឆ្នាំជាប្រពន្ធ (អុក ស៊ីណារ៉ា ឃាត់នៅសង្កាត់ភ្នំពេញថ្មី)។

សមត្ថកិច្ចប្រាប់ថា មុននិងឃាត់ខ្លួជនសង្ស័យ
ទាំង៥នាក់ខាងលើគឺកម្លាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយបានឃើញពួកគេដើរតាមផ្លូវមានការសង្ស័យបានឃាត់យកសាកសួនិងធ្វើតេសក្នុងទឹកនោមដើម្បីរកសារធាតុញៀនជាលិទ្ធិផលក្រោយពីពិនិត្យហើយឃើញមានសារធាតុញៀនទាំងអស់សមត្ថកិច្វក៍ឃាត់ខ្លួនតែម្តង។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ