ព្រឹតិ្តការណ៍ថ្មីៗ

ជាងដែកម្នាក់បានរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រឿងបាត់ម៉ូតូ

7 ខែ មុន 12 tnn_admin

ភ្នំពេញ៖ យុវជនជាជាងផ្សាដែកម្នាក់បានរត់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍បន្ទាប់ពីក្រុមចោរ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពលួចម៉ូតូម៉ាកZoomer Xបានសម្រេច។ហេតុការណ៍ការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាងព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះបន្ទប់ជួលផ្លូវបេតុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះហាំ ឆេងលិសភេទប្រុសអាយុ២២មុខរបរជាងផ្សាដែកស្នាក់នៅផ្ទះបន្ទប់ជួលកើតហេតុខាងលើ។ចំណែកម៉ូតូដែលចិរលួចទៅនោះម៉ាកZoomer X ពណ៌ត្រួយចេកស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខភ្នំពេញ1GC 9932។ម៉ូតូដែលជនសង្ស័យពីរនាក់ជិះធ្វើសកម្មភាពម៉ាកFZ ពាក់ស្លាកលេខភ្នំពេញ1GA 6601។

ប្រភពពត៌មានពីជនរងគ្រោះឲ្យដឹងថានៅមុនពេលកើតហេតុរូបគេបានមកដល់ដល់ផ្ទះបន្ទប់កើតហេតុនៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី៣ខែឧសភាឆ្នាំ២០១៨ដោយបានទុកម៉ូតូក្នុងបតិវេណមុខបន្ទប់ជួលដូចរាល់ដងហើយចាក់សោពីរជាន់គឺចាក់សោកម៉ូតូនិងចាក់សោរកង់មុខលុះរូបប្អូនងូតទឹករួមមកមើលម៉ូតូស្រាប់តែបាត់ម៉ូតូទៅហើយ។

ប្រភពដដែលបន្តថាក្រោយបាត់ម៉ូតូប្អូនបានមើលកាំមេរាសុវត្ថិដែលនៅក្បែរនោះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូFZខាងលើធ្វើសកម្មភាព។ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១អោយជួយអន្តរាគមន៍ទាំងអារម្មណ៍ដោយស្តាយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!