ព្រឹតិ្តការណ៍ថ្មីៗ

ស្រូវមិនសូវសំបូរ កសិករលក់ចេញទៅវៀតណាម

4 ខែ មុន 94 តូ សុផល

ខេត្តព្រៃវែង ៖ នៅចុងខែមេសា ដើមខែឧសភា ស្រូវរបស់កសិករមិនសូវសំបូរ បានធ្វើឲ្យស្រូវមានតម្លៃខ្ពស់ជាងមុន។

ប្រជាកសិកររស់នៅឃុំព្រះស្តេច បន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និយាយថា ឲ្យតែដល់ពេលស្រូវមិនសូវសំបូរ រង្វង់ខែមិនា មេសា ឧសភា និងខែមិថុនា វៀតណាមចូលមកទិញស្រូវមានតម្លៃខ្ពស់។

ហើយនៅឆ្នាំនេះ ស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន បើប្រៀបធៀបរយៈពេលដូចគ្នា។ កសិករបន្តថា អាជីវករវៀតណាម ចូលមកទិញស្រូវ តាមច្រកអន្តរជាតិបន្ទាយចក្រី ច្រើនបន្ទាប់ពីស្រូវនៅវៀតណាម និងខ្មែរយើងមិនសូវសំបូរ ធ្វើឲ្យអ្នកច្រូតស្រូវចំពេលនេះ ទទួលបានចំណូលខ្ពស់ ដោយឆ្នាំមុនតម្លៃស្រូវត្រឹម៨៨០រៀល ហើយឥឡូវនេះ ស្រូវទទឹកបានតម្លៃចាប់ពី៩០០រៀល ទៅ ១០០០រៀល តាមប្រភេទស្រូវល្អ ឬមិនសូវល្អ ហើយស្រូវស្ងួត តម្លៃ១០០០រៀល គ្រាន់តែច្រូតភ្លែតមានអ្នកទិញភ្លាម ។

ប្រជាពលរដ្ឋបន្តថា កត្តាជម្រុញឲ្យស្រូវលក់ចេញបានថ្លៃ ដោយសារសមត្ថកិច្ចខ្មែរ វៀតណាម នៅព្រំដែនជួយសម្រួល ហើយបើទាស់គ្នាដូចកន្លះឆ្នាំមុន ស្រូវទទឹកមួយគីឡូក្រាម បានតម្លៃមិនដល់៧០០រៀលផង ។

ជាមួយស្រូវមានតម្លៃខ្ពស់នេះ សូមបង ប្អូនបង្កើនការផលិត ឲ្យបានច្រើនដើម្បីជីវភាពធូរធាប្រសើរឡើង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ