ព្រឹតិ្តការណ៍ថ្មីៗ

រោងចក្រក្ស័យធន់ថៅកែរត់ចោល! កម្មកររោងចក្រ ជិត១០០នាក់ នាំគ្នាសម្រុកទៅក្រសួងការងារ តែត្រូវសមត្ថកិច្ចឃាត់តាមផ្លូវឲ្យត្រឡប់ក្រោយ

4 ខែ មុន 150 តូ សុផល
ក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យ កម្មករជិត១០០នាក់នាំគ្នាទៅក្រសួងការងារ សមត្ថកិច្ចឃាត់តាមផ្លូវឲ្យត្រឡប់ក្រោយ

ភ្នំពេញ ៖ កម្មកររោងចក្រ បប្រមាណជិត១០០នាក់ ក្រោយពីរោងចក្រក្ស័យធន់ ថៅកែគ្មាន លុយបើកឲ្យកម្មករ

អស់រយៈពេល៣ថ្ងៃទៅហើយ ពុំមានដំណោះស្រាយ ទើបកម្មករនាំគ្នាដង្ហែរយកញត្តិទៅដាក់នៅក្រសួងការងារ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ហើយត្រូវបាន សមត្ថកិច្ច អាជ្ញាធរ ឃាត់ត្រង់ចំណុចមុខសាលាសង្កាត់កាកាប១ តាមផ្លូវសហព័ន្ធ រុស្សី ខណ្ឌពោធិសែនជ័យ ហើយសុំឲ្យកម្មករទាំងនោះវិលត្រឡប់ទៅរោងចក្រវិញ  ។
តាមសម្តីកម្មករបានឲ្យដឹងថា រោងចក្រខាងលើ គ្មានស្លាកយុីហោទេ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ ។ កម្មករបន្តទៀតថា ធ្វើការងារឲ្យក្រុមហ៊ុនខាងលើ ពេញមួយខែទៅហើយ ថៅកែមិនទាន់បើកប្រាក់ឈ្នួលឲ្យនៅឡើយ សន្យាថ្ងៃនេះ ថ្ងៃនោះ រហូតមកដល់ថ្ងៃទី២៩ ខែមរសា ឆ្នាំ២០១៨នេះ ខាងក្រុមហ៊ុន បែជាលួចដឹកឥវ៉ាន់ ម៉ាសុីនដេរ ចេញបាត់អស់ ជាបណ្តើរៗ ខណៈដែល ថៅកែមិនទាន់ទូទាត់ប្រាក់ឈ្នួលឲ្យកម្មករ លុះរហូតមកដល់ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៨នេះ កម្មករចំបួនជិត១០០នាក់ នាំគ្នាយកញត្តិដង្ហែរយកទៅក្រសួងការងារ តែត្រូវបានសមត្ថកិច្ច អាជ្ញាធរ ហាមឃាត់ ខណៈដែល ម៉ូតូជិះធ្វើដំណើរ ភាគច្រើនគ្មានមួកសុវត្តិភាព ឃាត់ឲ្យវិលត្រឡប់ទៅរោងចក្រវិញ ។
តាមសមត្ថកិច្ច អាជ្ញាធរ  បានឲ្យដឹងថា ដើម្បីរក្សានូវ សុវត្តិភាព សណ្តាប់ធ្នាប់ សមត្ថកិច្ចឃាត់កម្មករទាំងនោះ ដើម្បីឲ្យវិលត្រឡប់ទៅរោងចក្រវិញ រងចាំអាជ្ញាធរចុះទៅរោងចក្រដើម្បីស្វែងរកដំណោះស្រាយមួយជំហានសិន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ