ព្រឹតិ្តការណ៍ថ្មីៗ

អ្នកជំនួញកម្ពុជា និងសិង្ហបុរី បោះទុនវិនិយោគ១០០លានដុល្លារ​ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ

2 ខែ មុន 85 តូ សុផល

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី Oxley-Emerald សហការជាមួយក្រុមហ៊ុនក្នុងស្រុក Worldbridgelandបោះទុនវិនិយោគ១០០លានដុល្លារ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ ដែលមានឈ្មោះថា «The Palms»។ ការបើកដំណើរការបុកគ្រឹះសាងសង់ថ្មីនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់។

គម្រោង The Palms មានទីតាំងស្ថិតនៅក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្កើតឲ្យមានគម្រោង​ថ្មី​មួយនេះសបញ្ជាក់ថា កម្ពុជាបានបន្ដ និងផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក រួមទាំងលើវិស័យឧស្សហកម្មសំណង់ជាច្រើន​ទៀតផង។

លោក សៀ ឬទ្ធី អគ្គនាយក្រុមហ៊ុន Worldbridgeland បានថ្លែងឲ្យដឹងថា «គម្រោងអភិវឌ្ឍន៍ The Palms Project បានសហការជាមួយនឹងក្រុម​ហ៊ុន Worldbridgeland ក្នុងស្រុកមួយ ដែលបានចំណាយទុនវិនិយោគចំនួន១០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ៣៧,៦៨៩ម៉ែត្រការ៉េ»។

លោកបានបញ្ជាក់ទៀតថា គម្រោងនេះមានចែកចេញជាច្រើនដូចជា៖ អាគារប្រភេទវិឡាកូនកាត់, អាគារភូមិគ្រឹះបែបលំហែកាយប្រភេទ V1 ភូមិគ្រឹះប្រភេទ V2 , ភូមិគ្រឹះប្រភេទ V3, ភូមិគ្រឹះប្រភេទV4 ចំណត់យានយន្ដ, កន្លែងកំសាន្ដ សួនច្បារ កន្លែងហាត់ប្រាណ អាងហែលទឹក សួនកុមារ ផែចំណតម៉ូតូទឹក និងនាវាកំសាន្ដខ្នាតតូច ឆ្នេរទន្លេលំហែកាយ និងអាហារដ្ឋានជាដើម។

លោក ជា សុផារ៉ា បានឲ្យដឹងដែរថា គម្រោង The Palms ពិតជារួមចំណែកអភិវឌ្ឍប្រទេស កម្ពុជា ទៅលើវិស័យលំនៅដ្ឋាន។លោកថា នៅក្នុងឆ្នាំ​២០១៧ ការបោះទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ៥,៥៧៩លានដុល្លារ ហើយគម្រោងទាំងនេះ បានផ្ដល់ការងារទៅដល់យុវជនចំនួន២៦ម៉ឺននាក់ទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ