ព្រឹតិ្តការណ៍ថ្មីៗ

បុណ្យសក្តិត្រឹម ប្រធាន​ផ្សារ​ ហ៊ានយកផ្លូវ ជាចំណត បង្កការកកស្ទះរាល់ថ្ងៃ?

5 ខែ មុន 2907 តូ សុផល

ភ្នំពេញ៖ បច្ចុប្បន្នសង្កេតឃើញថា សាលារាជធានីភ្នំពេញកំពុងតែជំរុញ អោយអាជ្ញាធរ តាមបណ្តាខណ្ឌ ទាំង១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងការងារអោយបានម៉ឺងម៉ាត់បំផុត ដូចជា ត្រូវចុះរៀបចំសណ្តាប់ ធ្នាប់ តាម ដងផ្លូវសាធារណៈដោយពិនិត្យមើលទាំង ការដាក់តាំងទំនិញ ប្រកបមុខរបរ អាជីវកម្មគ្រប់ ប្រភេទ ដែលរំលោភ នៅលើផ្លូវសាធារណៈ។ តែសេចក្តីណែនាំរបស់សាលារាជធានី ក្រោមការដឹកនាំ របស់ លោក ឃួង ស្រេង ហាក់មិនទាន់មាន ប្រសិទ្ធភាពគួរអោយកត់សម្គាល់នៅឡើយ ធ្វើមុខភ្លេច ក្រោយ អនុវត្តន៍បានតែមួយឆាវដូចភ្លើងចំបើង។

ចោលភ្នែកមកមើលឯខណ្ឌមានជ័យឯណេះវិញ សណ្តាប់ធ្នាប់របៀបរៀបរយ ហាក់ធ្លាកមកនៅត្រឹមកំរិត សូន្យទៅ ហើយ ព្រោះកំណាត់ផ្លូវនានា ត្រូវបានប្រជាពលរដ្ឋនិងអាជីករ រំលោភយកជាទីលក់ដូរ ឬចំណត អស់ទៅហើយ ជាក់ស្តែង ផ្លូវ២៧១ ផ្លូវវេងស្រេង និងផ្លូវព្រះមុន្នីរ៉េតជាដើម។

អ្នកធ្វើដំណើរមានការត្អួញត្អែរអ៊ូរទាំថា មានការលំបាកក្នុងការធ្វើដំណើរខ្លាំងព្រោះស្ទះសឹងតែគ្រប់ពេល

ជាកស្តែតកំណាត់​ផ្លូវ​មុន្នី​រ៉េត ចាប់ពី​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ឆ្ពោះទៅ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ដែល ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​ចរាចរណ៍​តែងតែ​កកស្ទះ ទោះជា​ផ្លូវ​ធ្វើ​ហើយ​និង​ចែកជា​ពីរ ដោយ​ទុកជា​ផ្លូវ​ឯកសិទ្ធិ​ក៏ដោយ។

ចំណុចដែលកកស្ទះខ្លាំង​បំផុតនោះ គឺ​ស្ថិតនៅ​ខាងមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ក្បែរ​វត្ត​ស្ទឹងមានជ័យ​តែម្តង ដោយមាន​ការរំលោភ​យ​ក​ចិញ្ចើមផ្លូវ​តាំង​លក់ដូរ និង យកចំណីផ្លូវជាប់ខាងកើតផ្សារ​ជា​ចំណត​ផ្ញើ​កង់​ម៉ូតូ​​លើផ្លូវ​យកលុយចូលហោប៉ាវខ្លួន ជាងនោះទៅទៀតផ្លូវនេះមានការបើកបរបញ្ច្រាសដូចហ្វូងគោ ស្របពេលដែលមេប៉ុស្តិ៍ និង លោកចៅសង្កាត់ដេកលក់២៤ម៉ោង អត់ភ្ញាក់មើលទុក្ខលំបាករបស់ រាស្ត្រសោះ។

លោក រ៉េត ប្រធាន​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ធ្លាប់និយាយថា ចាប់តាំងពី​ពង្រីក​និង​ធ្វើ​ផ្លូវ ​គាត់​បានផ្អាក​កន្លែង​ផ្ញើ​រកង់​ម៉ូតូ តែ​ដោយមាន​សំណូមពរ​ពី​អាជីវក​រថា​ គ្មាន​កន្លែង​ផ្ញើរ​កង់​ម៉ូតូ គ្មាន​អតិថិជន​មក​ចូល​ទិញ​ទំនិញ​ ទើបលោក​ប្រធាន​ផ្សារ​ក៏​សម្រេចចិត្ត​យក ផ្លូវ​មុ​នី្ន​រ៉េត​ខាងមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ធ្វើជា​ចំណត​ផ្ញើរ​កង់​ម៉ូតូ​តែម្តង ទៅហើយ​លោក​បន្តថា លោក ​កំពុង​ពិភាក្សា​ដោះស្រាយជាមួយ​អាជីវករ​ដូរ​ ចំណត​ឆ្ងាយ​ពី​ផ្សារប្រហែល១០០ម៉ែត្រ តែ​មិនបាន​កំណត់​ពេលណាឡើយ​ នេះសង្ស័យថា គ្រាន់តែជាលេសដោះសារ​ ដើម្បីអាចទទួលបានប្រយោជន៍បន្តទៀត។

គួររំលឹកដែរថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានព្រមានដក មេប៉ុសិ៍្ត និង ចៅសង្កាត់ ប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមានការដាក់លក់ដូរបែបអនាធិបតេយ្យ លោកថ្លែងបែបនេះ ​ក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០១៧ តែរហូតមក ដល់ពេលនេះ បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ ការលក់ដូរលើផ្លូវ ការយកផ្លូវជាចំណត នៅតែចោទជា បញ្ហាដដែល ស្របពេលដែល មន្ត្រីជំនាញពាក់ព័ន្ធ មេប៉ុស្តិ៍ និង លោកចៅសង្កាត់ទាំងអស់ មិនទាន់នឹក ឃើញថ្ងៃខែឆ្នាំចុះធ្វើការងារបំរើប្រជាពលរដ្ឋ  សង្ស័យតែងាប់សសៃ ក្រោកលែងរួចផងទេមិនដឹង សូមកុំភ្លេចថា សល់ពេលមិនដល់៣ខែទៀតទេ ដល់ថ្ងៃបោះឆ្នោតហើយ តិចអត់ដឹងទៅ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ