ព្រឹតិ្តការណ៍ថ្មីៗ

ចាំមើលបញ្ជា ស្នងការខេត្តព្រះសីនុ លោក ជួន ណារិន្ទ មានប្រសិទ្ធិភាព ឬ អត់ ដែលតាមរកម្ចាស់​រថយន្ត ​បើកព្រហើន​កាត់​បា​រ៉ា​ស់ខណះរថភ្លើងកំពុងឆ្លងកាត់

2 សប្តាហ៍ មុន 133 តូ សុផល

ព្រះ​សីហ​នុ ៖ ក្រោយការបង្ហោះក្លីបវីដេអូខ្លីមួយ មានការមិនសប្បាយចិត្ត និងរិះគន់ភ្លូកទឹកភ្លូកដី ថាមិនបានគោរពច្បាប់ស្រុកទេស ដោយបានបំពានកាត់បារ៉ាស់ខណះរថភ្លើងកំពុងឆ្លងកាត់។

លោក​ឧត្តមសេនីយ៍ទោ ជួនណា រិ​ន្ទ ស្នងការនគរបាល​ខេត្តព្រះ​សីហ​នុ បាន​បញ្ជា​អោយ​សមត្ថកិច្ច​តាម​រក​រថយន្តកាម​រីឆ្លាម ពណ៌​សំបក​ឪឡឹក ដែល​បើកបរ​បំពាន​កាត់​បា​រ៉ា​ស់​ផ្លូវ​រថភ្លើង​ នៅ​ក្នុងភូមិ​សាស្ត្រវាល​រិញ ខេត្តព្រះសីហនុ ដើម្បី​យក​មក​ចាត់វិធានការ​ណ៍តាម​ច្បាប់។

ហេតុការណ៍ហួសចិត្តនេះ ត្រូវបានគេចែកចាយ  កាលពី​រសៀល​ថ្ងៃ​ទី​១ ឧសភា ២០១៨  ដែល​ថត​ដោយ​ជនជាតិ​អា​ល្លឺ​ម៉​ង់ម្នាក់ និង​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​អំឡុង​ពេល​ដែល​រថភ្លើង​កំពុង​បើកបរ​លើ​ផ្លូវដែក មាន​ទាំង​ការ​ដាក់​របាំង​បិទផ្លូវ ដើម្បី​កុំ​ឲ្យ​រថយន្ត ឬ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់នេះ បែរជា​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង បើក​កាត់​រថភ្លើង​មិន​ខ្លាច​ស្លាប់ វិះ​តែ​នឹង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ទៅ​ហើយ តែ​សំណាងល្អ​ដែល​អ្នកបើកបរ​រថ​យន្ត​នោះ ជិះ​គេច​ផុត​បន្តិច កុំ​អី​ត្រូវ​ខ្ទេច​ក្រោម​រថភ្លើង ។

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ជនជាតិ​អា​ល្លឺ​ម៉​ង់​ដ​ដែល បាន​សរសេរ​ជា​ភាសា​អង់​ភ្លេ​ស​ថា «Cambodia…sometimes very crazy driver…I know, not all are crazy…you can find this in different country’s too» ។

វី​ដេ​អូ​ដែល​មាន​រយៈពេល​៣០​វិនាទី​នេះ ធ្វើអោយមហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សម្តែង​ការ​រិះគន់​យ៉ាង​ខ្លាំង ជុំវិញ​ករណី​បើករថយន្ត​ប្រហើ​ន បើក​បំពាន បើ​ទោះបីជា​សន្តិសុខ​បាន​ដាក់​ប៉ា​រ៉ា​ស់​អោយ​ឈប់ ដើម្បី​ឲ្យ​រថយន្ត​ភ្លើង​ឆ្លងកាត់​ក្តី ។ គេ​មិនដឹង​ថា អ្នក​បើករថយន្ត​ប្រញាប់​ទៅ​ណាទេ បានជា​ហ៊ាន​ប្រថុយ​បែប​នេះ ?

មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​សម្តែង​នូវ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះសកម្មភាពគ​គ្លើ​នរបស់​អ្នក​បើករថយន្ត​ទាំង​បំពាន​បំរាម មាន​អ្នកខ្លះ​លើក​ឡើង​ថា «​បើកបរ​រំលោភ​ផ្លូវ​ធម្មតា​មិន​អស់ចិត្ត ឈ្លៀត​ទៅ​រំលោភ​ដល់​ផ្លូវ​រថភ្លើង​ទៅ​ទៀត​…! គេ​ដាក់​ប៉ា​រ៉ា​ស់​អោយ​ឈប់​មិន​ព្រម​ឈប់ នៅ​ប្រកាច់​ស្លន់​ចង់​តែ​ទៅ​មុខ។ ដល់​ពេល​ស្លាប់​តាំង​បន្ទោស​គេ រករឿង​អោយ​គេ​សង ។ ដែល​អ្នកបើកបរ​យើង​មួយ​ចំនួន​ឆ្កូត​កែ​លែង​ឡើង​បែប​នេះ ។ ខ្មាស់​ជនបរទេស​ណាស់ »៕

បន្ថែមយោបល់របស់អ្នក

យោបល់