ព្រឹតិ្តការណ៍ថ្មីៗ

ជ្រុលជាដាក់ចិត្តធ្វើ ម្តេចធ្វើអោយរួចតែពីដៃបែបនេះ…?

6 ខែ មុន 245 តូ សុផល

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវហាណូយ ពិសេសពលរដ្ឋអស់លោកអ្នកធ្វើដំណើរ ឆ្លងកាតតាមបណ្តោយផ្លូវហាណូយ ខណ្ឌសែនសុខ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ សូមថ្លែងអំណគុណ ដល់លោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាល វ័យក្មេងដ៏ឆ្លាតវាងវ៉ៃ ក្រោយពីមហាជន ស្រែករអ៊ូរទាំជុំវិញបញ្ហាដងផ្លូវ ហាណូយ ដ៏ស្រស់ស្អាត ជាផ្លូវក្រវ៉ាត់ក្រុងទី២ បែរជាអាជ្ញាធរបណ្តោយឲ្យ ក្រុមរថយន្តធន់ធំៗ ដឹកទំនិញ យកផ្លូវ ចិញ្ចើមផ្លូវធ្វើចំណត រថយន្តដឹកដី កំពប់ធ្លាក់ ប្រឡាក់ពេញផ្លូវ ផ្លូវបេតុងស្រស់ស្អាតប្រែជាផ្លូវប្រេត ពេញដោយភក់ ល្បាប់ ដីហុយទឡោម ពេលដែលរាំងស្ងួត ។

ពលរដ្ឋរិះគន់ចំៗថា ទៅលើ បញ្ហាបរិស្ថាន សណ្តាប់ធ្នាប់ដងផ្លូវ អ័ព្វអួរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នេះ លោកអភិបាលខណ្ឌសែនសុខ បញ្ជាឲ្យគ្រឿងចាក់ ទៅបំបោស អង្អែល ស្ទាបៗផ្នែកខាងលើផ្លូវ ដើម្បីថតបង្ហោះបង្អួតថ្នាក់លើ ថាខណ្ឌខំធ្វើការណាស់។

តែបើតាមប្រជាពលរដ្ឋវិញបានលើកឡើងថា ដដែលជាដដែលទេ លោកអាជ្ញាធរ កាលបើធ្វើការងារ បែបលំៗ ឲ្យតែល្អមើល គុណភាពក្នុងការងារ ស្មើសូន្យនឹង គ្មានពិន្ទុដាក់ឲ្យខណ្ឌសែនសុខទាល់តែសោះ ដី ភក់ ល្បាប់ ជាប់ ដិតដាមប្រឡាក់ពេញផ្លូវ មុនសម្អាតបែបណា ក្រោយសម្អាតគឺបែបនោះ តាមមាត់លូបង្ហូររំដោះទឹកចេញណឭពីផ្លូវ ពេញដោយសម្រាម និងដី កកពេញមាត់លូអស់ទៅហើយ ។

ពលរដ្ឋបន្តទៀតថា ការងារ សម្អាត បរិស្ថាន សណ្តាប់ធ្នាប់ដងផ្លូវ ហាណូយ អាជ្ញាធរធ្វើបែបនេះដដែលកុំធ្វើល្អជាង ខាតបង់ថវិការ ចំណាយពេលវេលា ប្រេងគ្រឿងចក្រ ឥតបានលទ្ធផលផង ហើយពលរដ្ឋស្រែករឹះគន់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ