ព្រឹតិ្តការណ៍ថ្មីៗ

(ឆាកល្ខោន) បង្ក្រាបបាន២ថ្ងៃ ចៅហ្វាយខណ្ឌសែនសុខ អនុញាតិឲ្យ 4G internet 88 បើកវិញ

5 ខែ មុន 202 តូ សុផល

ភ្នំពេញ ៖ ទីតាំងបើកបនល្បែងសុីសងចម្រុះតាមប្រព័ន្ធអុីធឺណេត ជ្រកក្រោមស្លាសញ្ញា យកអាជ្ញាប័ណមកដាក់បំភ័ណ្ឌមុខ

ធ្វើឲ្យមតិមហជនរឹះគន់ខ្លាំងៗដាក់បន្ទុកលើចៅហ្វាយខណ្ឌ ស្រគៀរត្រចៀកពេកទ្រាំលែងបាន បង្កើតឆាកល្ខោន បង្អួតថ្នាក់លើ ដឹកនាំកម្លាំចម្រុះចុះបង្ក្រាប បន្លំភ្នែកញាតិ បានតែ២ថ្ងៃ ដឹកឥវ៉ាន់តត្រុក អនុញាតិឲ្យម្ចាស់បើករបរវិញធ្វើព្រងើយ ធ្វើឲ្យពលរដ្ឋកាន់តែស្រែក កាន់តែរឹះគន់ទៅលោអាជ្ញាធរខណ្ឌសែនសុខ ធ្វើការងារបង្ក្រាបបទល្មើសដូចលេងបាយឡុកបាយឡ ។

ទីតាំងអុីនធឺណេត យុីហោ ហ្វ័រជី អីនធើណិត(4G internet) សាខាទី២ ដែលមានទីតាំង នៅផ្ទះលេខ3 DE ជាប់ផ្លូវលេខ 271 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាកម្លាំងចម្រុះចុះបង្ក្រាបចាប់ដកហូតសម្ភារៈពាក់ព័ន្ធទៅនឹងរបរ បើកអុីនធឺណេត មានបង្កប់ល្បែងសុីសង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះមិនទាន់ទាំង ត្រជាក់ ហាតឌីស កុំព្យុទ័រផង មកដល់រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ទីតាំងខាងលើ បានបើកវិញវិញ ដោយពលរដ្ឋលើកឡើងថា ចៅហ្វាយខណ្ឌឲ្យដឹងសម្ភារៈដែលចាប់ដកហូតយកទៅនោះ ឲ្យមកតម្លើងដំណើរការរកសុីបើកល្បែងបន្តទៅទៀត ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បងហក្រាបបនល្បែង ដូចលេងបាយឡុកបាតឡ សង្ស័យសែនត្រូវ ដល់ចំណុចមួយ ទើបអនុញាតិឲ្យបើកលេងឡើងវិញ គ្រាន់តែមិនទាន់លើកស្លាកយុីហោ ។ ពលរដ្ឋបន្តទៀតថា អាណត្តិរបស់លោក ចៅហ្វាយខណ្ឌសែនសុខ លើកនេះ អនុវត្តន៍ការងារ បម្រើប្រជាពលរដ្ឋមិនខុស ពីអាណត្តិមុនដែរ ក្នុងការបង្ក្រាបបទល្មើស គ្រាន់តែអនុវត្តន៍ឡើង បំភ័ណ្ឌភ្នែកពលរដ្ឋ វាយខាងមុខ លូកអង្អែលចាប់ដៃខាងក្រោយ ពោលប្រើវិធីសាស្រ្តប្រមូលលុយក្នុងតំណែងរបស់ខ្លួន មិនខ្វល់ពីផលប៉ះពាល់ មជ្ឈដ្ឋានសង្គម មានពលរដ្ឋ មហាជនស្រែកទៅ ដឹកនាំធ្វើ បន្តិចទៅ ក្រោយខ្នង អនុញាតិឲ្យបងហកើតវិញដដែល ដូចផ្ទះបើកបនល្បែងខាងលើនេះអិញ្ចឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ