ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីបិតបញ្ចប់ការចុះវាស់វែង ទំហំ ខ្នាត ឯកសណ្ឋាន ជូនដល់កងកម្លាំង

2 ខែ មុន 153 តូ សុផល

ព្រៃវែង៖ នារសៀល ថ្ងៃអង្គារ ២ រោចកើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៨

នៅ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមការងាររបស់នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេស ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សាន ច័ន្ទសារ៉េត ប្រធានក្រុមការងារទី ៥ ជាអនុប្រធាន នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេស និង លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីបិតបញ្ចប់ការចុះវាស់វែង ទំហំ ខ្នាត ឯកសណ្ឋាន ជូនដល់កងកម្លាំងនគរបាលជាតិ ទូទាំង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារ នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេស
លោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង ប្រធានការិយាល័យជំនាញ លោកមេបញ្ជាការ វរៈការពារ ព្រំដែនគោក លេខ៦០៧ អធិការនគរបាលស្រុក,ក្រុងទាំង១៣ ។

លោកឧត្តមសេនីយ៍ទោ សាន ច័ន្ទសារ៉េត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាម គោលការណ៍កំណែទម្រង់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ បានចាត់បញ្ជូនក្រុមការងារវាស់ទំហំខ្នាតឯកសណ្ឋាន មន្រ្តីនគរបាលជាតិ ប្រចាំឆ្នាំ ២០១៨ ដើម្បីយកទំហំខ្នាតតាមបណ្តា អធិការដ្ឋាន នគរបាលស្រុក,ក្រុង និងស្នងការដ្ឋាននគរបាលខេត្ត មកធ្វើការវាស់កាត់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមទំហំខ្នាត សំរាប់បើកផ្តល់ជូនមន្រ្តី នគរបាលជាតិ ស្លៀកពាក់បានសមរម្យ ហើយថ្លៃថ្នូរ។ ជាក់ស្តែងរយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៨ នេះ ក្រុមការងាររបស់ នាយកដ្ឋាន ភស្ដុភារ និងសម្ភារៈបច្ចេកទេស បានចុះមកធ្វើការវាស់ ទាំហំ ខ្នាត គឺតម្រូវទៅតាមលេខ ទំហំ ខ្នាត ឯកសណ្ឋានជូនមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ ២០១៨ ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ សាន សារ៉េត បានលើកឡើងបញ្ជាក់ជូនលោក ស្នងការនគរបាលខេត្ត ថា ចំពោះឯកសណ្ឋាន ដែរក្រុមការងារ បានវាស់ទំហំខ្នាត ជូននៅពេលនេះ គឺ តម្រូវ ទៅតាមលេខ ទំហំ ខ្នាត នៃការស្លៀកពាក់ របស់មន្រ្តី នគរបាលម្នាក់ៗ ។ ក្រុមការងារទី៥ របស់នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេស បានបែងចែក ទៅតាមបណ្តា អធិការដ្ឋាន នគរបាលស្រុក / ក្រុង នគរបាលប៉ុស្តិ៍រដ្ឋបាល អង្គភាពជំនាញក្រោមឱវាទ ជូនមន្រ្តីម្នាក់ៗ ទៅតាមទំហំខ្នាត ក្នុងនោះមានការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ នូវចំនួន ក្របខណ្ឌ ប្រភេទកម្លាំងជំនាញ លំដាប់ឋានន្តរសក្តិ ទៅតាមគម្រោង របស់ស្នងការដ្ឋានស្នើ ឡើងឲ្យបានត្រឹមត្រូវ ដើម្បីជាភាពងាយស្រួល ដល់ការធានាស្លៀកពាក់របស់មន្រ្តីគ្រប់រូប ។

ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលជានិច្ចជីកាលតែងតែយក ចិត្តទុក ដាក់ជួយផ្គត់ផ្គង់ ឧបត្ថម្ភដល់កងកម្លាំនគបាលជាតិ នៅតាមស្នងការដ្ឋាននគរបាលខេត្ត តាមរយៈ
លោកឧត្ដមសេនីយ៍ទោ សាន ច័ន្ទសារ៉េត ប្រធានក្រុមការងារទី ៥ ជាអនុប្រធាន នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេស បានធ្វើការវាស់លេខ ទំហំ ឯកសណ្ឋាន សម្រាប់ឆ្នាំ ២០១៨ ដល់ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ផ្ទាល់តែម្តង ដើម្បីងាយស្រួលដល់ការផ្គត់ផ្គង់ជូនដល់កងកម្លាំងម្នាក់ៗ ស្លៀកពាក់ឲ្យបានសមរម្យថ្លៃថ្នូរ និងទាន់ពេលវេលា ដើម្បីឆ្លើយ តមចំពោះការគិតគូរយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសសួង គ្រប់ជាន់ថ្នាក់ដល់កងកម្លាំងនគរបាលជាតិ ឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្តព្រៃវែង បានប្តេជ្ញានិងធ្វើការបែងចែកឯកសណ្ឋាន តាមទំហំខ្នាត ឲ្យបានដល់ដៃ មន្រ្តី នគរបាល ក្រោមឱវាទទៅតាមគោលរបបដែលក្រសួងបានកំណត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ