ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស៊ីក្លែមសម្តី! ពលករខ្មែរ២នាក់ឈានដល់យកដែលស្រួចចាក់ស្លាប់គ្នានៅថៃ

2 សប្តាហ៍ មុន 327 តូ សុផល

ប៉ៃលិន ៖ បើយោងតាមស្នងការនគរបាលខេត្តប៉ៃលិនបានអោយដឹងថា នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះថា

កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សឃាត ០១កើតឡើង នៅចំណុចបន្ទប់លេខ១៣ ក្នុងអាផាតមែន ( Apartment ) លេខ៧៨០/២២១ ដែលស្ថិតក្នុងភូមិឡាតប្រាធីវ ស្រុកឡាតក្រាបាំង ក្រុងបាងកក បណ្ដាលអោយស្លាប់មនុស្សម្នាក់ ជនបង្ករត់មកទឹកដីកម្ពុជាវិញហើយតាមច្រកទ្វារអន្តរជាតិព្រំប៉ៃលិន ឬតាមច្រកអន្តរដួង(ច្រកឡែម) ។

កម្លាំងនគរបាលខេត្តប៉ៃលិនបានបន្តថាជនរងគ្រោះឈ្មោះ ចេង រ៉ាក់ ( Cheng Rak) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុក រស់នៅខេត្តកំពុងឆ្នាំង។ ជនបង្កឈ្មោះ ពៅ សីហា( Shayha Pov ) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុកដូចគ្នា មូលហេតុបណ្តាលមកពីការទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ីនៅចំណុចកើតហេតុខាងលើ ជនបង្កក៏បានយកដែកស្រួចប្រវែង៣២.៥សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះចំនួន ២ដង ចំក្បាលខាងឆ្វេង បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីធ្វើសកម្មភាពរួចជនបង្កក៏បានរត់គេចខ្លួនបាត់ទៅ ដោយខាងសម្ថកិច្ចថៃសង្ស័យថាជនបង្កបានរត់មកដល់ប្រទេសខ្មែរវិញតាមច្រកព្រំដែនផ្សារព្រំ ឬ ច្រកឡែម ។

ចំណែកខាងសម្ថកិច្ចថៃបានទាក់ទងមកកម្លាងនគរបាលខេត្តប៉ៃលិនដើម្បីអោយជួយសហការណ៍ និងសែ្វងរកចាប់ខ្លួនជនបង្កយកមកាត់ទោសតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ