បារាំង ៖ យ៉ាងហោចណាស់ក្រុមបាតុករជិត២០០នាក់ត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលិសនៅក្រុងប៉ារីស
ខណៈដែលពួកគេនាំគ្នាមក ប្រមូលផ្តុំគ្នាមកតវ៉ា និងបានវាយបំផ្លាញហាងលក់ទិនិញ និងដុតរថយន្តក្រុង ក្នុងអំឡុងពេលធ្វើបាតុកម្មប្រចាំឆ្នាំ សម្រាប់ខែឧសភានេះ ។
បើតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែឧសភានេះ ។
មន្ត្រីប៉ូលីសដែលដឹកនាំបង្ក្រាប ក្រុមបាតុករទាំងនោះបាននិយាយថា ក្រុមប៉ាតុករគឺ ជាក្រុមប្រកាន់ឆ្វេងនិយម ហើយគេស្គាល់ថា ជាក្រុម (Black Blocs) ហើយក៏ជាក្រុមដែល ជំទាស់ទៅនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីវិស័យសាធារណការរបស់លោកប្រធានាធិបតីបារំាង Emmanuel Macron ផងដែរ ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា ក្រុមអ្នកតវ៉ាទាំងនោះមានគ្នាប្រមាណជាង១.២០០នាក់ ដែលពួកគេមានពាក់ម៉ាស់ និងចងក្រណាត់ ហើយនាំគ្នាចូលរួមធ្វើបាតុកម្មនៅថ្ងៃទី១ ខែឧសភា ដែលបានរៀបចំឡើងដោយក្រុមសហជីព ពលករ ។
ក្នុងអំឡុងពេលធ្វើបាតុកម្មនេះដែរ មានមនុស្សចំនួន៤នាក់បានរងរបួស ក្នុងនោះរាប់បញ្ចូលទាំងមន្ត្រីប៉ូលិសម្នាក់ ផងដែរដែលបានរងរបួសស្រាល ។
ក្រុមសហជិពនិងក្រុមនិស្សិត បានសម្តែងនូវការមិនពេញយ៉ាងខ្លាំង ចំពោះកំណែរទម្រង់ លើវិស័យការងារ និងអប់រំរបស់ប្រធានាធិបតីបារាំង លោកម៉ាក្រុង៕
Tag: អន្តរជាតិ