ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទឹកសុទ្ធបើកកៀរថយន្តម៉ាស្តាជ្រុលល្បឿងទៅបុកស្លាកសញ្ញានៅកែងផ្លូវបាក់ចំនួន២ដើមកលទៅមុខលែងរួច

2 ខែ មុន 67 តូ សុផល

ភ្នំពេញ៖រថយន្តដឹកទឹកសុទ្ធមួយគ្រឿងសង្ស័យអ្នកបើកស្លុនបានជ្រុលទៅបុករថយន្តម៉ាស្តាមួយគ្រឿង

ដែលបើកឆ្លងផ្លូវនិងជ្រុលល្បឿនទៅបុកស្កាកសញ្ញា២ដើមនៅកែងផ្លូវបណ្តាលអោយបាក់រាបដល់ដីរថយន្តរងការខូចខាតសងខាងតែសំណាងល្អមិនមានអ្នករងរបួសទេ៕

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី០២ឧសភា
២០១៨នៅផ្លូវ១៩៨៦កែងផ្លូវ១០១១ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកបើកបរសងខាងមិនបានប្រាប់ពីអត្តសញ្ញាណឡើយ។បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុឃើញស្ត្រីម្នាក់រួមដំណើរដោយក្មេងប្រុសម្នាក់បើករថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ស្លាកលេខ
ភ្នំពេញ2AC-2097ក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៩៨៦ពេលមកដល់ផ្លូវកែងរថយន្តបានបត់ឆ្វេងមកផ្លូវ១០១១ខណះបត់ជិតផុតហើយស្រាបើតែមានរថយន្តដឹកទឹកសុទ្ធពណ៌សបើកលឿនមកពីកើតជាន់ហ្វ្រាំងមិនទាន់កេចទៅបុកចំក្បាលមុខរថយន្តម៉ាស្តានិងជ្រុលល្បឿនទៅបុកបង្កោលស្លាកសញ្ញា
(ឈប់)ចំនួន២ដើមទៀតនៅកែងផ្លូវបណ្តាលអោយបាក់រាបដល់ដីរថយន្តរងការខូចខាតសងខាងតែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចចុះវាស់វែងនិងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនូវការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ