ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបសម្ដែងការគួរសម និងពិធីអបអរសាទរក្រុមយុវសិស្សកម្ពុជាម្ចាស់ជ័យលាភី 2018 ASEAN Regional Robotics Competition

2 ខែ មុន 33 តូ សុផល

ទីស្ដីការក្រសួង៖ ក្រុមយុវសិស្ស និងគ្រូបង្វឹកកម្ពុជា ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួត “2018 ASEAN Regional Robotics Competition” នៅប្រទេសឥណ្ឌូណេស៊ី បានចូលជួបសម្ដែងការគួរសមឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ០២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ នេះ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ និងថ្លែងកោតសរសើរនូវជោគជ័យដ៏គួរឲ្យមោទនៈ ដែលយុវសិស្សយើងអាចសម្រេចបានដោយក្លាយជាម្ចាស់ជ័យលាភីលេខ១ លើការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ (STEM) ថ្នាក់តំបន់ ដែលកម្ពុជាទើបតែចូលរួមក្នុងការប្រកួតជាលើកទី១ក៏ដោយ ដែលនេះបង្ហាញនូវការរីកចម្រើននូវការអប់រំ STEM នៅកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត យុវសិស្សម្ចាស់ជ័យលាភីក៏ទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្តពីឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ