ព្រឹតិ្តការណ៍ថ្មីៗ

តើពេលណាបងប្អូនបញ្ឈប់ការបើកបរបញ្ច្រាសទៀត…?

4 ខែ មុន 109 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

 ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០៨ គ្រឿង
រួមមានៈ
១- ម៉ូតូចំនួន០៦ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២ គ្រឿង
៣- រថយន្ត ( គ្មាន ) គ្រឿង

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ