ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បង្កើនការយកចិត្តទុកដាក់លើបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ

2 ខែ មុន 278 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង ០០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បើកយុទ្ធនាការចុះទៅបញ្ឈប់ការលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅចំណុចលើសួនច្បារ ទីធ្លាមុខវត្តបុទុមវត្តី និង មុខនាយកដ្ឋានអង្គក្ស ផ្លូវស៊ូស៊្រុន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យុទ្ធនាការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំដោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដែលមានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

មូលហេតុដែលនាំឲ្យអាជ្ញាធរចុះមករៀបចំ និងបញ្ឈប់ការលក់ដូរបែបនេះគឺមាន ០៦ចំណុច ដូចខាងក្រោម៖
១-ដោយមានការបិណ្ឌបាត្រ យ៉ាងទទូចពីសម្តេចព្រះសង្ឃរាជទាំង២គណៈ ព្រោះការលក់ដូរនេះមានបង្កសំលេងរំខាន យ៉ាងអនាធិបតេយ្យនៅក្បែរវត្ត ។
២-យោងស្មារតីលិខិតរបស់សាលារាជធានីភ្នំពេញ ស្តីពីការបិទបញ្ឈប់ការលក់ដូរនៅទីតាំងមុខនាយកដ្ឋានអង្គក្ស ផ្លូវស៊ូស៊្រុន ។
៣-បង្កអោយស្ទះលូ​ ប្រឡាក់ថ្នល់ និងមានក្លិនស្អុយឆ្អេះឆ្អាបជាប្រចាំ ។
៤-ជាទីតាំងប្រមូលផ្តុំដោយក្មែងទំនើង វៃតប់គ្មានៅពេលយប់ ព្រោះទីតាំងនេះបើកលក់រហូតដល់ម៉ោង ២-៣ រំលងអាធ្រាតទើបបិទ ។
៥-ប៉ះពាល់ដល់ព្រះបរមរាជវាំង ពោះនៅពេលយប់មានការចាក់ធុងបាស់កំដរភ្ញៀវ និងច្រៀងនៅពេលយប់ ។
៦-ជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចតុមុខ តាមរយៈវេទិកាសាធារណៈសង្កាត់ និង វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាពេលកន្លងមក ។

ដោយសារតែមូលហេតុទាំង៦ខាងលើនេះទើប ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យចុះបិទបញ្ឈប់ការលក់ដូរនៅទីតាំងនេះជាស្ថាពរតែម្តង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ