ព្រឹតិ្តការណ៍ថ្មីៗ

ឡានបែនសង្កត់ម្ចាស់ស្លាប់ ខណះឱនជុសជុល

4 ខែ មុន 216 តូ សុផល

កណ្តាល ៖ បុរសម្ចាស់រថយន្តម្នាក់បានស្លាប់ដោយតួបែននៃរថយន្តបានធ្លាក់សង្កត់ពីលើ ខណៈគាត់បែនទ្រុងឡើងដើម្បីជុសជុល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមប្រភពពីនគរបាលស្រុក មុខកំពូល បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុខ វឿន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1943 ហើយក្រោយមករថយន្តនេះបានខូចបណ្តូលដូយបែន។ ពេលឃើញដូច្នេះជនរងគ្រោះបានលើកបែនខ្លួនឯងរួចអោនយកបណ្តូលដូយបែនបម្រុងទៅធ្វើ តែដោយសារការធ្វេសប្រហែសធ្វើឲ្យបែនធ្លាក់សង្កត់លើស្លាប់តែម្តង ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ