ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល១ខ្នងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់កងទ័ពប្រជាជនវៀតណាម

1 ឆ្នាំ មុន 2 តូ សុផល

នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋ បាល០១ខ្នងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់កងទ័ពប្រជាជនវៀតណាម និងអគារទីចាត់ការ០១ខ្នង ព្រមទាំងសមិទ្ធផលនានា ដែលបានកសាងឡើងដោយទីចាត់ការអភិវឌ្ឍន៍និងមជ្ឈមណ្ឌល អភិវឌ្ឍន៍ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំង សប្បុរសជននានា។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះ បក្សរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលជានិច្ចកាលបានផ្តល់ការឧបត្ថម្ភគាំទ្រ ផ្តល់ជំនួយជាច្រើន ហើយវានឹង នាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនថែមទៀតដល់ចំណងមេត្រីភាព មិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ និងស្ថិតស្ថេរជាអមតៈ។

លោកនាយឧត្តមសេនីយ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី សប្បុរស ជននានា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ខ្ពស់ក្នុងកិច្ចសហការរួមគ្នាជួយ ឧបត្ថម្ភគាំទ្រយ៉ាងក្លៀវក្លា ក្នុងការកសាងនូវសមិទ្ធផលនានានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃកងយោធពលខេមរភូមិន្ទ រហូតសម្រេចបាន ជាស្ថាពរ ក្នុងគោលដៅរួម ចំណែកលើកកម្ពស់សមត្ថភាពអង្គភាព ។
ក្នុងន័យនេះ នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ កងយោធពល ខេម រភូមិន្ទ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សារាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានល្អជាប់ជាប្រចាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍអង្គភាព របស់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចជូនកងយោធពលខេមរភូមិន្ទ ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍នៃកងយោធពលខេមរភូមិន្ទ គឺជាអង្គភាពមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ។ បច្ចុប្បន្ន អង្គភាពមានផ្ទៃដីកំពុងគ្រប់គ្រង សរុបចំនួន១៤១ហ.ត ដែលបាននិងកំពុងដាំដំណាំ កសិ-ឧស្សា ហកម្មជាច្រើន រួមមាន កៅស៊ូ ស្វាយកែវរមៀត ស្វាយតៃវ៉ាន់ ស្វាយអូស្ត្រាលី (ដាំតាមបច្ចេកទេសបំបៅមែកឬបង្កាត់ពូជ) និងដំណាំមួយចំនួនទៀត ហើយបាននិងកំពុងទទួលបានផលជាច្រើន។
លោក នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់មជ្ឈមណ្ឌលអភិវឌ្ឍ និងយោធិនទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ខិតខំបណ្តុះបណ្តាល នាយទាហានវ័យក្មេងសម្រាប់បន្តវេន និងខិតខំយកចិត្តទុកដាក់ថែរក្សាផ្ទៃដីដែលមានស្រាប់ សម្រាប់ដាំដំណាំកសិ-ឧស្សាហកម្ម ដូចជា ដំណាំស្វាយ ត្រូវប្រើប្រាស់ជីធម្មជាតិ ដាំតាមលក្ខណៈបច្ចេកទេស (បំបៅមែកឬបង្កាត់ពូជ) ធ្វើយ៉ាងណា ឱ្យទទួលបានលទ្ធ ផល ល្អ គ្មានជាតិគីមី ដើម្បីឱ្យផលិតផលយើងមានគុណភាព ត្រឹមត្រូវតាមខ្នាត ងាយស្រួលប្រកួតប្រជែងទីផ្សារ ដូចជា ប្រទេស កូរ៉េខាងត្បូង កំពុងពិនិត្យគុណភាពស្វាយរបស់យើង ជាដើម។

 

ម្យ៉ាងទៀត ត្រូវពិភាក្សាជាមួយប្រទេសជិតខាងអំពីកាអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម ដើម្បីដកស្រង់បទពិសោធន៍ល្អៗ ដូចជា បច្ចេក ទេសបំបៅមែកឬបង្កាត់ពូជ ការរៀបចំពូជ ការដាំដំណាំ និងការចិញ្ចឹមសត្វ ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យទទួល បានទិន្នផល ខ្ពស់និង មានគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ។ ចំពោះកងទ័ពដែលអង្គភាពបានផ្តល់ដីជូន ត្រូវខិតខំបង្កបង្កើនផល និងថែរក្សាដីដែលមានស្រាប់ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ៕

image image image image image image image image image image image image

11872305_10153513108267508_7760316066293043812_o} else {

បន្ថែមយោបល់របស់អ្នក

យោបល់