ព្រឹតិ្តការណ៍ថ្មីៗ

តើលោកអ្នកបានស្គាល់រមណីយ​ដ្ឋាន​​ណាតាយ៉ា ទីកន្លែងកម្សាន្តលក្ខណៈ​បែបធម្មជាតិ​​នៅ​ខេត្ត​កំពតហើយឬនៅ?

2 សប្តាហ៍ មុន 148 sathapich

កំពត៖ ណាតាយ៉ា គឺជារមណីយដ្ឋានកែច្នៃដ៏ទាក់ទាញមួយស្ថិតនៅក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

ដែលមានចម្ងាយប្រមាណជាង ១៧គីឡូម៉ែត្រ ពីក្រុងកំពត។ ណាតាយ៉ា  គឺជាពិភពលំហែកាយដ៏ស្ងប់ស្ងាត់បែបធម្មជាតិមួយ  ដែលផ្តល់នូវបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ លាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក  ដោយមានអតីតភាពជាព្រះរាជដំណាក់ស្តេច។

សូមបញ្ជាក់ផងដែរថា ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​រមណីយ​ដ្ឋាន​នេះគឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដូច​ជា​ កម្ពុជា ចិន វៀតណាម​ ជប៉ុន អឺរ៉ុប រុស្ស៊ី​ អាមេរិក​ និង​​អូស្រ្ដាលី​ ជា​ដើម​។ យើង​គយ​គន់​ថ្ងៃ​លិច​ពី​ចុង​ម្ខាង​នៃ​ស្ពាន​ទឹក​ដ៏​វែង​នៅ​រមណីយ​ដ្ឋាន​ ណាតាយ៉ា​ (​Nataya Roundhouse Coral Sea Resort)​។ ឆ្លង​កាត់​តាម​ស្ពាន​ថ្មើរ​ជើង​​ កុំ​ភ្លេច​ទស្សនា​​មួយ​​ភ្លែត​នូវ​​សារាយ​កំពុង​រេរាំ​នៅ​ក្នុង​ផ្ទៃ​ សមុទ្រ​ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​​ប្រមូល​ផល និង​ប្រើ​ជា​ឱសថ​កែសម្ផស្ស​ព្រម​ទាំង​ជា​អាហារ​ផង​ដែរ​។

កាលពីថ្មីៗនេះ ថ្នាក់ដឹកនាំស្រ្តីប្រចាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន បានដឹកនាំមន្រ្តីរាជការជាស្រ្តីក្រោមឱវាទ រួមគ្នាធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ប្រចាំខេត្តកំពតផង និងការជួបជុំសប្បាយរីករាយ រួមគ្នារវាងស្រ្តីនិងស្រ្តីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។

លោកជំទាវ ឈឹម ពៅសុខកាន់ឌី អគ្គនាយិការងនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃ ក្រសួងព័ត៌មានបានដឹកនាំមន្រ្តីរាជការជាស្រ្តីក្រោមឱវាទប្រមាណជិត១០០នាក់ធ្វើដំណើរ កម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាដែលជាតំបន់ទេសចរណ៍ធម្មជាតិសំខាន់ៗប្រចាំខេត្តកំពត ជាពិសេសទស្សនារមណីយដ្ឋានណាតាយ៉ា ទីកន្លែងកម្សាន្តលក្ខណៈ​បែបធម្មជាតិនេះតែម្តង។

ដំណើរកម្សាន្តរបស់ក្រុមការងារស្រ្តីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានេះ បានធ្វើឡើងកាល ពីចុងសប្តាហ៍កន្លងទៅនេះ ដែលជាផ្នែកនេះនៃការចូលរួមអប់អរសាទរទិវានារីអន្តរជាតិ៨មីនា ដើម្បីជំរុញឲ្យក្រុមការងារស្រ្តីទាំងនេះបានជួបជុំគ្នាសប្បាយរីករាយ៕

បន្ថែមយោបល់របស់អ្នក

យោបល់