ព្រឹតិ្តការណ៍ថ្មីៗ

ជំនន់​ទឹកភ្លៀង​ជន​ដាច់ ​ទំនប់​ (​ស្តេច​) ​ដែល​កសាង​តាំងសម័យ​រាស្ត្រ​និយម​

2 ខែ មុន 115 តូ សុផល

បន្ទាយ​មាន​ជ័យ​ ៖​ ជំនន់​ទឹកភ្លៀង​ជន​ដាច់​ទំនប់​(​ស្តេច​)​ដែល​កសាង​ពី​សម័យ​រាស្ត្រ​និយម​ដែល​ដាច់​ប្រវែង​ជាង​១០​ម៉ែត្រ​រយៈពេល​៤​ថ្ងៃ​ នៅ​ស្ថិត​ភូមិ​ស្តៅ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​។​

លោក​ ឌៀប​ ឈួ​ន​ អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៨​ ថា​ទំ​បន់​(​ស្តេច​)​ដែល​កសាង​នា​សម័យ​រាស្ត្រ​និយម​ដែល​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​បាន​ច្រុះ​ដាច់​ប្រវែង​ជាង​១០​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ ដែល​ស្ថិត​ភូមិ​ស្តៅ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​។​

​លោក​បាន​បញ្ជាក់​ថា​ទំនប់​(​ស្តេច​)​នេះ​គឺ​ដាច់​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ជំនន់​ទឹកភ្លៀង​ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទប់​ដើម្បី​គៀង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ថ្មពួក​និង​ស្រុក​ស្វាយចេក​។​ ហើយ​ឆ្នាំ​នេះ​លោក​ ប្រាក់​ សា​រ៉ា​ក់​ អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដែល​បានការ​ឧ​ត្ថ​ម្ភ​ជួយ​ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បាន​ជួសជុល​ខ្នង​ទំនប់​ឡើង​វិញ​រួចរាល់​កាលពី​២​ទៅ​៣​ខែ​មុន​ហើយ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន​ដាច់​។​
​ ​
​លោក​ ឌៀប​ ឈួ​ន​ បាន​បញ្ជាក់​ថា​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ស្រុក​ថ្មពួក​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ជួសជុល​ខ្នង​ទំនប់​ឡើង​វិញ​ដើម្បី​គៀង​ទឹក​ទុក​ប្រើប្រាស់​ តែ​អាជ្ញាធរ​ស្រុក​រួម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឃើញ​ថាបើ​ជួសជុល​ទំ​បន់​ឡើង​វិញ​អាច​ដាច់​នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​ ពិគ្រោះ​និង​សិក្សា​គម្រោង​ធ្វើ​ផ្លូវ​បង្ហៀរទឹក​ទើប​អាចទប់ទល់​បាន​កំពុង​សុំ​ទៅ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ចុះ​សិក្សា​គម្រោង​នេះ​៕​ ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ