ព្រឹតិ្តការណ៍ថ្មីៗ

បុរសកំសត់ មើលថែរម្តាយចាស់ជរា ទទួលអំណោយសប្បុរសជន

7 ខែ មុន 269 តូ សុផល

តាកែវ៖ ដោយមើលឃើញតាមបណ្តាញទំនាក់ទំនងសង្គម ស្តីអំពីបុរសកំសត់ម្នាក់ដែលប្រពន្ធទើបនឹងស្លាប់ចោល ហើយម្តាយក៌ឈឺ គ្មានអ្វីហូបគ្រប់គ្រាន់នោះនារសៀលថ្ងៃអង្គារ៍ ទី០១ ខែឧសភា ឆ្នាំ២០១៨ លោកឡុង សឿន មេឃំុស្មោង ព្រមទាំង មន្រ្តីនគរបាលរដ្ឋបាលឃំុស្មោងនិងសប្បុរសជន បានយកអំណោយជូនបុរសកំសត់ នៅរដ្ឋបាលសាលាឃំុ។

អំណោយទាំងនោះរួមមានអង្កចំនួន២០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ព្រមនិងថវិការចំនួន១១ម៉ឺនរៀល នាពេលនោះដែរលោកមេឃំុ ក៌បានផ្តាំផ្ញើរទៅដល់បុរសកំសត់នោះដែថាត្បិតតែអំណោយទាំងនេះតិចតួចមែន តែនេះជាទឹកចិត្តរបស់លោកព្រមទាំងសប្បុជន ដែលមានចិត្តអាណិតអាសូរដល់រូបគាត់ គ្រាន់បណ្តោះទ័លបានមួយគ្រា លោកមេឃំុបានបន្តទៀតថា លោកនិងខិតខំ គាងគ រកអំណោយសប្បុរសធម៌ មកជួយដល់បុរសកំសត់នេះទៀត៕

ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!