បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ កាកក្របាទក្រហមកម្ពុជា បានចូលរួមចែអំណោចជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦គ្រួសារដោយខ្យល់កន្ត្រាក់ ផ្ទុះមីន ភ្លើងឆេះ គ្រួសារក្រីក្រ១៧គ្រួសារសរុបទាំងអស់ចំនួន២៣គ្រួសារតាមរយះកម្លាំងអាវុធហត្ថស្រុកសំឡូត។
គ្រួសារនិមួយៗទទួលបានថវិកាចំនួន៣មុឺនរៀល មី១កេះ ត្រីខកំប៉ុង១យួរ មុង១ សារុង១ និងអង្កត២០គីឡូគ្រាម។
កម្មវិធីនេះបានប្រារព្វឡើងក្នុងបរិវេណវត្តតាសាញ់ថ្មី ស្ថិតក្្នុងភូមិអូរទន្ទឹម ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង។
ឯកឧត្តមមានប្រសាសន៍ថា:ទោះបីជាអំណោយនេះតិចតួចមែនពិតប៉ុន្តែវាអាចដោះស្រាយជីវភាពពលរដ្ឋ១គ្រាដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។
យោងតាមភាពជាក់ស្តែងកាកបាទក្រហមកម្ពុជាតែងតែចុះជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកគ្រប់ទីកន្លែងដើម្បីសម្រាលភាពទល់ក្ររបស់បងប្អូនទៅតាមលទ្ធភាព៕ ដោយ៖ សុខ កុសល
Tag: កាកបាទក្រហម