ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីភ័យបានលេបត្របាក់អគារកម្ពស់២៦ជាន់ សម្លាប់មនុស្សម្នាក់នៅប្រទេសប្រេស៊ីល

3 សប្តាហ៍ មុន 138 តូ សុផល

ប្រេស៊ីល ៖ អណ្តាតភ្លើងឆេះឡើងយ៉ាងក្រហមឆ្អៅ លេបត្របាក់អគារកម្ពស់២៦ជាន់មួយខ្នងបានបាក់រលំ ក្រោយជួបអគ្គីភ័យនៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្សម្នាក់។

បើតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជិត២០០នាក់ កំពុងព្យាយាមពន្លត់ភ្លើងដែលកើតឡើងដោយសារការផ្ទុះធុងហ្គាស។

អគារបានហ៊ុព័ទ្ធដោយអណ្តាតភ្លើង ហើយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យព្រួយបារម្ភថា អាចនឹងមានមនុស្សជាច្រើននាក់ទៀតជាប់នៅខាងក្នុងអគារ។

ក្រុមសាក្សី បានអះអាងថា អណ្តាតភ្លើងបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សបំផុតចាប់ពីជាន់ទាប រហូតដល់ជាន់ខ្ពស់ រហូតដល់២៦ជាន់ឯណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ