ព្រឹតិ្តការណ៍ថ្មីៗ

អុញនោះ ! សង្ស័យលោកអភិបាលខណ្ឌ និង ក្រុង ជាប់រវល់ពេកហើយ ទើបមើលអត់ឃើញស្ថានភាពផ្លូវហាណូយបែបណា ?

4 ខែ មុន 288 តូ សុផល

ភ្នំពេញ ៖ កំណាត់ផ្លូវហាណូយ ថ្វីកាលបើសាលារាជធានីភ្នំពេញបានស្ថាបនាចាក់បេតុងរួចក្នុងចំងាយប្រវែងសរុប១០២៩០ម៉ែត្រ ទទឹង២២ម៉ែត្រ មានខឿនសួនច្បារកណ្តាល ជាទ្រូងពុះចែកផ្លូវ រំលេចទៅដោយស្មៅ ផ្កា តាមសួន ភ្លើងបំភ្លឺផ្លូវ ស្រស់ស្អាត ក្នុងអំឡុងឆ្នាំ២០១៦ ហើយជាផ្លូវក្រវ៉ាត់ក្រុងទី២ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ផ្លូវខាងលើហាក់បីដូចជាកង្វះការថែទាំ ទាំងសណ្តាប់ធ្នាប់ដងផ្លូវ ទាំងបរិស្ថាន បណ្តោយឲ្យរថយន្តដឹកទំនិញធន់ធំ ចតឈប់តាមចិញ្ចើមផ្លូវ យកផ្លូវធ្វើជាចំណតរថយន្ត រថយន្តដឹកដី ដឹកខ្សាច់បើក បរឆ្លងកាត់ កំពប់ហូរទឹក កក្លិកក្លាក់ ប្រឡាក់ធ្លាក់រាយប៉ាយតាមដងផ្លូវ គ្មានសមត្ថកិច្ច អាជ្ញាធរខាងណារវល់អើពើឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ថានភាពដងផ្លូវហាណូយ ក្រោយពីស្ថាបនាចាក់បេតុង រៀបចំឲ្យមានសួនច្បារ ផ្កា ស្មៅ ភ្លើងបំភ្លឺហើយ ផ្ទុយទៅវិញ ទោះជាផ្លូវចាក់បេតុងពិតមែន តែចំពោះមុខបច្ចុប្បន្ននេះ តាមកំណាត់ផ្លូវខាងលើ ប្រែក្លាយមុខមាត់ថ្មី ពោរពេញទៅដោយភក់ជ្រាំទៅវិញ និងកំណាត់ផ្លូវចំណុចខ្លះ ក្លាយជាចំណតរថយន្តរបស់ក្រុមរថយន្តដឹកទំនិញទៅហើយ បង្កឲ្យប៉ះពាល់បរិស្ថាន ដោយនៅលើផ្លូវ ពេញដោយកំណកដី បន្សល់ទុកពីរថយន្តដឹកធ្លាក់ ខែប្រាំងហុយ ខែវស្សា ភក់ជ្រាំ រអិលពិបាកក្នុងការធ្វើដំណើរ ។

ពលរដ្ឋបន្តទៀតថា គ្រាន់តែភ្លៀងធ្លាក់តែមួយមេសោះ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ កំណាត់ផ្លូវណាហូយ ត្រង់ចំណុខ ធនាគារជាតិថ្មី ភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ និងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដងផ្លូវពេញទៅដោយ ភក់ ជ្រាំបាត់ទៅហើយ ហើយស្ថាន ភាពផ្លូវខាងលើ មិនមែនទើបតែធ្លាក់ក្នុងសភាពនៅពេលនេះដែរ ច្រើនខែមកហើយ គឺបែបនេះ គ្មានសមត្ថកិច្ច អាជ្ញាធរខាងណារវល់អើពើឡើយ ។

ពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែក្រវ៉ាត់ក្រុងទី២នេះ ថ្វីបើកសាងរួចហើយពិតមែន ក៏ប៉ុន្តែកង្វះការថែទាំ រហូតដល់ពលរដ្ឋរឹះគន់ អាជ្ញាធរ ខណ្ឌ ក្រុង ប្រហែលជាលោករវល់ពេកណាស់ទៅហើយ ទើបមិនបានឃើញស្ថានភាពផ្លូវហាណូយឥឡូវ ប្រែក្លាយទៅជាយ៉ាងណា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ