ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ ត្រូវរថយន្តដឹកថ្ម បុកនិងកិនដាច់ខ្លួនបែកសាច់ជាដុំៗ រាយលើផ្លូវ

2 សប្តាហ៍ មុន 562 តូ សុផល

ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងសភាពបែកសាច់ខ្ទេច ខណៈដែលកំពុងជិះម៉ូតូឌុបធ្វើដំណើរតាមផ្លូវ

ត្រូវបានរថយន្តបែនធន់ធំដឹកថ្មបើកបុកពីក្រោយ ត្រង់ចំណុចផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ស្រ្តីរងគ្រោះ ឈ្មោះ អោក កេង អាយុ៦០ឆ្នាំ មានទីលំនៅ ផ្ទះលេខបេ១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ស្លាប់ភ្លាមៗនៅកន្លែង ។ រថយន្តបង្កម៉ាក FUSO ពណ៌បៃតង បែន ពាក់ស្លាកលេខ ភ្នំពេញ 3A-1315 អ្នកបើកបរត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ  មានឈ្មោះ មាឃ វិបុល ភេទប្រុស អាយុ ២១ឆ្នាំ ភូមិទូករទេះ  ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បើករថយន្តអោយក្រុមហ៊ុន លាង ម៉ៅ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបានជួលម៉ូតូឌុបម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX- 7964 ក្នុងតម្លៃ២មុឺនរៀល ជិះពីព្រែកតាទែន ឆ្ពោះទៅភូមិភូមិថ្មគោល១ សង្កាត់ចោមចៅ២ ដោយធ្វើដំណើរកាត់តាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង ដលៀចំណុចកើតហេតុ ម៉ូតូបង្អន់ល្បឿន ដោយសារផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបើកពីជើងទៅត្បូងដែរនោះ បើកបុកពីក្រោយ ដួលធ្លាក់ជនរងគ្រោះ ហើយរថយន្តមិនបានឈប់ បន្តទៅមុខកិនពីលើជនរងគ្រោះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយកើតហេតុ សាកសពសមត្ថកិច្ចពិនិត្យរួចប្រគល់ឲ្យក្រុមគ្រូសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ