ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកសុីម៉ងត៍បើកបុកម៉ូតូរុញផ្ទប់រថយន្តមួយគ្រឿងទៀតស្លាប់ស្ត្រីម្នាក់

7 ខែ មុន 222 តូ សុផល

ភ្នំពេញ ៖ រថយន្តដឹកសុីម៉ងត៍ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកម៉ូតូមួយគ្រឿងរុញផ្ទប់និងរថយន្តស្ទូចមួយគ្រឿងទៀត

បណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗហើយរថយន្តបង្កក៏បន្តទៅបុកនិងរថយន្តកាមរីបាឡែននិងម៉ូតូមួយគ្រឿងទៀតបណ្តាលអោយរបួសបុរសម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះឌុកស្រីលីន ភេទស្រី៣៥ ឆ្នាំមុខរបរលក់ដូរ ស្នាក់ភូមិកប់ធ្លក់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកតៃកុងរថយន្តបង្កឈ្មោះសៅសុភី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ បើកបរ មានស្រុកកំណើតភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រីឯអ្នករងរបួសឈ្មោះជឹម ប៉ុនហេង ភេទប្រុសអាយុ៤៥ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៍សូកូឡា អត់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D 8622 ខណះមកដល់ចំណុចកើតហេតុម៉ូតូក៏បានបត់ឆ្លងផ្លូវទៅតាមផ្លួវ៣០ម៉ែត្រស្រាប់តែមានរថយន្តដឹកសុីម៉ងត៍ ពណ៍ខៀវ ពាក់ស្លាកលេខតាកែវ 3A 1033 ធ្វើដំណើរតាមបណ្តោយ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយបានជ្រុលបុកម៉ូតូធូដេពេញទំហឹងរុញទៅផ្ទប់និងរថយន្តស្ទូចរួមទាំងរថយន្តកាមរីបាឡែន ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2X 3272 ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតលេខ៣ក្នុងទិសដៅពីត្បូងទៅជើង
បណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយរថយន្តបង្កក៏បានថតក្រោយកិនម៉ូតូម៉ាកគុបជ្រុង ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញភ្នំពេញ1AL 8665 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយរថយន្តបង្កបណ្តាលអោយរងរបួសស្រាល។
ភ្លាមៗនេះតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗនៅកន្លែងកើតហេតុនិងប្រគល់ជូនសមត្ថកិច្ចតែម្តង។

តៃកុងរថយន្តបង្កបានសារភាពថាខ្លួនបានបើករថយន្តដឹកសុីម៉ងត៍ទើបតែមកទៅដាក់អោយម៉ូយនៅផ្សារបុរីសន្តិភាព២ ហើយបំណងត្រលប់ទៅខេត្តកំពង់ស្ពឺវិញខណះមកដល់ចំណុចកើតហេតុដោយសារតែចាប់ហ្វ្រាំងមិនជាប់ទើបបុករះតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍ រួមទាំងទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាបផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!