ព្រឹតិ្តការណ៍ថ្មីៗ

លោកញឹក ប៊ុនឆៃ នឹងក្លាយជាប្រធានគណបក្សខ្មែររួបរួមជាតិវិញ

2 ខែ មុន 145 តូ សុផល

ភ្នំពេញ ៖ ប្រធានគណបក្សខ្មែររួបរួមជាតិនាពេល បច្ចុប្បន្នលោកសិង្ហ គិរី បានអះអាងថាលោកញឹក ប៊ុនឆៃ

ដែលត្រូវបានតុលាការដោះលែងឲ្យមានសេ រីភាព បណ្តោះអាសន្ននឹងក្លាយជាប្រធានគណបក្សខ្មែររួបរួមជាតិវិញបន្ទាប់ពីលោកត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្ន ។

បើតាម លោក សិង្ហ គិរី បានឲ្យដឹងនៅថ្ងៃទី១ខែឧសភាឆ្នាំ២០១៨ បានបញ្ជាក់ថា« លោកញឹក ប៊ុនឆៃ នឹងក្លាយជាប្រធានបក្សវិញនៅពេលឆាប់ៗនេះ យើងនឹងធ្វើសមាជដើម្បីប្រកាសទទួលស្គាល់លោកជាប្រធានវិញ ។ ប៉ុន្តែពេលនេះលោក មិនសម្រេចយ៉ាងណានោះទេ ដោយសារលោក មានជំងឺ ប្រចាំ កាយ ត្រូវ សម្រាកព្យាបាលមួយរយៈសិន » ។

ប្រធានគណបក្សខ្មែររួបរួមជាតិ ក៏បានឲ្យដឹងថាដែលតុលាការ សម្រេច ឱ្យនៅ ឃុំជាបណ្តុះអាសន្ន នឹងត្រូវបានគាំទ្រ ឱ្យធ្វើជាប្រធាន គណបក្សខ្មែររួបរួមជាតិ ឡើងវិញ នៅ មុនការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាចុងខែកក្កដា ខាងមុខនេះ។

លោក សិង្ហ គីរី បានបញ្ជាក់ទៀតថា គណបក្សខ្មែររួមរួបជាតិ នឹងរៀប ចំសមាជ មួយ នៅពេលឆាប់ៗខាងមុខ ដើម្បីប្រគល់តំណែង ប្រធានបក្សជូនលោក ញឹក ប៊ុនឆៃ ហើយគណបក្សរាជានិយមមួយនេះ ក៏នឹងចូលរួមក្នុងការបោះឆ្នោតជ្រើ សតាំងតំណាងរាស្ត្រ អាណ ត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ផងដែរ ។
លោកបានបញ្ជាក់បន្ថែមទៀតថា គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជី ឈ្មោះចូល រួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សម្រា ប់ការបោះឆ្នោតជូន គ.ជ.ប នៅអំឡុង ថ្ងៃទី៤ ឬទី៥ ខែឧសភា ឆ្នាំ២០១៨ ហើយសង្ឃឹមថា គណបក្សនៅតែទទួល បានការគាំទ្រពីប្រជាពលរដ្ឋ។

លោកគណបក្សរបស់លោកនឹងដាក់បេក្ខជនឈរឈ្មោះនៅគ្រប់រាជធានីខេត្តទំាង២៥ ប៉ុន្តែចំនួនបេក្ខជនឈរឈ្មោះនិងបេក្ខជនបំរុងមិនទាន់ដឹងនោះទេព្រោះកំពុងតែបូកសរុប ដើម្បីបញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

បន្ថែមយោបល់របស់អ្នក

យោបល់