ព្រឹតិ្តការណ៍ថ្មីៗ

នាយករដ្ឋមន្ត្រី ខំស្រែកបែកបំពង់ក អោយទប់ស្កាត់បទល្មើសព្រៃឈើ តែឈ្មួញឈើ ហូ ជីវៃ នៅបន្តដឹកចេញទៅយួន អភិបាលខេត្ត មន្ត្រីជំនាញ ដេកលក់អស់!

6 ខែ មុន 755 តូ សុផល

រតនគិរី ៖ ឈ្មួញឈើ ហូ ជីវៃ នៅតែខ្លាំង ទោះបីនាយករដ្ឋមន្ត្រីខំស្រែកបែកបំពង់កក៍ដោយ

អាជ្ញាធរខេត្តរួមទាំងសមត្ថកិច្ចគ្រប់ស្ថាប័នហាក់ខ្លាចអំណាច ឈ្មួញ ហូ ជីវៃ ជាងខ្លាចអំណាចនាយករដ្ឋមន្ត្រីទៅទៀត ឫមួយអស់លោកនៅខេត្តនោះ ត្រូវមេឈ្មួញឈើ យកលុយដុល្លា សណ្តំទឹកចិត្ត បង្ក្រាបទឹករួចទៅហើយ ទើបមើលមិនឃើញ ធ្វើមិនដេងមិនឭបែបនេះ ធ្វើឱ្យមេឈ្មួញដុះស្លែប្រចាំខេត្តរតនៈគិរីឈ្មោះ ហូ ជីវៃ កំពុងតែសប្បាយកើបលុយយ៉ាងត្រជាក់ចិត្តលើមុខជនួញឈើប្រណិត ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វាទ្វេភាគ្គី ច្រកអូរយ៉ាដាវបានយ៉ាងរលូន ។

សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញដុះស្លែរូបនេះបានដោយសាមានអ្នកនៅពីក្រោយខ្នងនឹងជាពិសេសអាជ្ញាធរនៅក្នុងខេត្តរតនៈគិរី ទាំងអស់តែម្ដងគឺបើកភ្លើងខៀវអោយឈ្មួញូបនេះធ្វើកាដឹកជញ្ជូនទាំងយប់ទាំង ហើយមិនមានកាបង្រ្កាបឡើយ ដោយសាតែបានទទួលសំណែនពីឈ្មួញដុះស្លែ ហូ ជីវៃ រូបនេៈ ទើបមិនគិតពីវិនាសកម្មព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិកំពុងតែជិតហិនហោចនោះឡើយ ។

មេ​ឈ្មួញ​ឈើ ហូ​វ ជី​វ៉ៃ ដែល​ល្បីកក្រើក ថែម ទាំង​មាន​ឈ្មាះ​បោះ​សំលេង ចាប់ផ្តើម​កក្រើក​ឡើង​វិញ ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ប្តូរ​រូបភាព ខ្នាត​តូច​ជាង​មុន​បន្តិច ដែលហ៊ានផ្គើន ទៅនឹងអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក​។

បើតាមប្រភពពីពលរដ្ឋ បាន លើកឡើងថា៖ បន្ទាប់ពី​មាន​ការ​ស្ងប់ស្ងាត់ អស់​មួយរយៈ​ក្រោយមក ឃើញ​ថា​ មេ​ឈ្មួញ​ឈ្មោះ​ហូ​វ ជី​វ៉ៃ ដែល​ធ្លាប់តែ​មាន​ឈ្មាះ​បោះ​សំលេង ពូកែ​ប្រើល្បិច​ កិច្ចកលដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពីរ​មុន​មក នៅក្នុង​ទឹកដី​ខេត្ត​រតនៈគិរី​បច្ចុប្បន្ន​ កំពុងតែ​ចាប់ផ្តើម ក​ក្រើក​ឡើង​វិញ ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត​សាំ​យ៉ុង ជា​បណ្តើរៗ​ហើយ ដោយគ្រាន់​ធ្វើការ​ផ្លាស់ប្តូរ រូបភាព​ជា​ខ្នាតតូច​ជាង​មុន​បន្តិច តែប៉ុណ្ណោះ ។

​បើ​តាម​ពលរដ្ឋ​ដែល​រស់នៅ​ ក្នុង​ខេត្ត​រតនៈគិរី បានអោយដឹង​ទៀតថា​៖ ពីមុន​កន្លងមក ធ្លាប់​តែ​ឃើញ​ដឹក​តាម​រថយន្តខ្នាតធំៗ តែ​ឥឡូវ​គេ​ផ្លាស់ប្តូរ​ រូបភាព​ថ្មី​ទៀត​ ដោយដឹក​តាម​រថយន្ត​សាំ​យ៉ុងវិញ ​ហើយ​នៅក្នុង​នោះ​ផង​ដែរ ក៏មាន​សរសេរ​ជា អក្ស A នៅលើ​រថយន្ត​ ជា​ចំណាំ ដើម្បី កុំឲ្យ​សម្ថ​កិច្ច​ មាន​ការភ័ណ្ឌច្រឡំ​ ទៅលើ​រថយន្ត​ ដែលខ្លួន​កំពុ​ង​ តែដឹកជញ្ជូន​បទល្មើស ​ដែល​ឆ្លងកាត់​ ជា​ប្រចាំ​នោះ។ ចំពោះ​បញ្ហា ​និង​រៀបចំ​ ដើម្បី​សាកល្បង​នេះ​គ្រាន់តែ​ធ្វើ​តេះ​បន្តិច​សិន បន្ទាប់មក ទើប​ដឹក​តាម​រថយន្ត​ខ្នាត​ធំ ឡេីង​វិញ​ដូច​កាលពី​មុនៗ​កន្លងមក ។

​ប្រភពដ៏ដែលបាន​បន្តទៀតថា៖ នៅ​ខេត្ត​រតនៈគិរី​ ប៉ុន្មាន​ថ្ងៃនេះ​ ឃើញរថយន្ត​សាំ​យ៉ុង​របស់លោក ហូ​វជី​វ៉ៃ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ ក្នុង​មួយ​យប់ៗ​ មិន​ក្រោម​ពី​30 ទៅ​50 រថយន្ត​សាំ​យ៉ុង​នោះទេ​ហើយ​នៅ​ក្នុង​នោះ​ ក៌​មិន​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ ចេញមក​ធ្វើការ​អន្តរា​គ​មន៍​នៅ ឡើយ​នោះទេ ។​

​ចំពោះ​ករណី​ខាងលើនេះ ធ្វើអោយ​មាន​ការ ដឹកជញ្ជូន​បទល្មើស​ នៅ​ក្នុង​ខេត្តរតនៈគិរី​នេះ​គឺ​ផ្តើមចេញ​មកពី​អាជ្ញាធរ ​និង​មន្ត្រី​ ដែល​ជាប់​ពាក់ព័ន្ធ​ នៅក្នុង​ខេត្ត​មិន​អើពើ បណ្តែត បណ្តោយ ​អោយ​កើត​មាន​ ជា​បន្តបន្ទាប់​ហាក់ បីដូច​មាន​ការ ឃុបឃិត​គ្នា ជាប្រព័ន្ធ ដោយ​មិន​គិតពីការបាត់បង់​ ដល់​ផលប្រយោជន៍​ជាតិ​ជារួម នោះឡើយ។​

នេះ​បើ​តាម​ តាមប្រភពពី សមត្ថកិច្ច​ តូចតាច នៅ​ក្នុង ខេត្ត​រតនៈគិរី បាន​លួច​បង្ហើប​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា នៅ​តាម​ច្រកព្រំដែន​អូយ៉ាដាវ ធ្លាប់​បាន​បិទ​ មួយរយៈ​មកហើយ ទើប​តែ​ឥឡូវ​មេ​ឈ្មួញ​ឈ្មោះ ​ហូ​វ ជី​វ៉ៃ បាន​ចរចា​រ ត្រូវ រ៉ូវ គ្នា ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ ​នៅក្នុង​ខេត្ត រួចរាល់​អស់​ហើយ​ ចាប់ផ្តើម​ដំណើរ​ការ សារ​ជា​ថ្មី​ឡើង​វិញ ។

នាពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស និងក្រើនរំលឹក ដល់មន្រ្តី រដ្ឋបាលព្រៃឈើ និង មន្រ្តីបរិស្ថាន ផងដែរថា៖ ត្រូវតែរក្សាព្រៃឈើ ឲ្យនៅគង់វង្ស ត្រូវបង្រ្កាប ឲ្យអស់រាល់បទល្មើស ព្រៃឈើ ហើយសម្តេចតេជោ បានសង្កត់ធ្ងន់ៗថា៖ វិទ្យុ ទូរទស្សន៍ កុំខ្លាច ហើយបើបានរូប អាម្ចាស់ឈើទៀត កាន់តែប្រសើរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ