ព្រឹតិ្តការណ៍ថ្មីៗ

លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឧកញ៉ា ម៉ុងឫទ្ធី ដើម្បីបរិស្ថានស្អាត អនាម័យស្អាត និងបាញ់ទឹកលាងសំអាតផង

2 សប្តាហ៍ មុន 29 តូ សុផល
  1. ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៨ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី

ដឹកនាំកម្លាំងប្រជាពលរដ្ឋសណ្តាប់ធ្នាប់សង្កាត់និងសិស្សសាលាឯកជនចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឧកញ៉ា ម៉ុងឫទ្ធី និងមុខផ្សារដើមអំពិលដើម្បីបរិស្ថានស្អាត អនាម័យល្អ និងឲ្យមានរបៀបរាបរយសណ្ដាប់ធ្នាប់ល្អ ។

លោក ជុំ សារ៉ាយ ឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខជម្រុញឲ្យមានការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីបរិស្ថានស្អាត អនាម័យស្អាត និងបាញ់ទឹកលាងសំអាតផ្លូវក្នុងសង្កាត់ដែលលោកគ្រប់គ្រង ឲ្យមានរបៀបរៀបរយ សោភ័ណ្ឌភាព បរិស្ថានទីក្រុងស្អាត និងដើម្បីកាត់បន្ថយការកកស្ទះចរាចរក៏ដូចជាគ្រោះថ្នាក់ចរាចរជាដើម ទើបនៅព្រឹកថ្ងៃទី០១ឧសភានេះ ជាថ្ងៃទិវាពលកម្មពិភពលោកផងទើបលោកបានដឹកនាំកម្លាំងសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់សិស្សានុសិស្ស បោស សំអាត សំរាម តាមដងផ្លូវ ឲ្យមានសោភ័ណ្ឌភាព ទីក្រុងស្អាត សេវាល្អ ។

លោកបានបន្តទៀតថា ក្នុងនោះក៏សំណូមពរដល់អាជីវករដែលដាក់តាំងលក់រំលោភលើចិញ្ចើផ្លូវ ខាងលើតម្រូវឲ្យលើក រើ ចេញដោយអោយខិតទៅក្រោយដើម្បីទុកចំណីផ្លូវសំរាប់អ្នកដើរស្មើជើង ជាដើម សូមចូលរួមសហការ ជៀស វាង ការប៉ះទង្គិចគ្នាណាមួយកើតឡើង ហើយក៏ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ផងដែរ ។ ចំពោះបញ្ហាបរិស្ថានវិញ ត្រូវទុកដាក់ កាកសំណល់ សំរាមផ្សេងៗ ឲ្យមានរបៀបតាមទីតាំងកំណត់ ដើម្បីបរិស្ថានស្អាត សុខភាពល្អ គឺជាប្រយោជន៍រួម ក៏ដូចជាសង្គមទាំងមូល ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ