ព្រឹតិ្តការណ៍ថ្មីៗ

ប្រមូលជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ និង អ្នករត់ម៉ូតូឌុបស្រ្តីរកស៊ីផ្លូវភេទ២៦នាក់

7 ខែ មុន 175 តូ សុផល

ភ្នំពេញ៖នៅយប់ថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២០,៣០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និង ស្រីរកស៊ីផ្លូវភេទ នៅទីតាំងរមណីដ្ឋានវត្តភ្នំ សួនមិត្តភាពកម្ពុជា-ថៃ ជុំវិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្លុកតាំប៉ា ក្នុងវត្តកោះ និងក្នុងតំបន់បឹងកក់ ជាលទ្ធផល ឃាត់ខ្លួនមនុស្សបានចំនួន២៦នាក់ ជនអនាថាចំនួន១២នាក់(ស្ត្រី០២នាក់) ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ អ្នករត់ម៉ូតូឌុបស្រ្តីរកស៊ីផ្លូវភេទចំនួន០៣នាក់ និង ភេទទីបីចំនួន០១នាក់ រួមជាមួយម៉ូតូចំនួន០២គ្រឿង ។

ជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនមកសាលាខណ្ឌដូនពេញ និង បានបញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!