ព្រឹតិ្តការណ៍ថ្មីៗ

កំពូលកូន! ឪពុកកំពុង អង្គុយសូត្រធម៌ កូនប្រុសយកឈើជ្រុងសំពងដល់ស្លាប់

2 ខែ មុន 407 តូ សុផល

កណ្តាល ៖ កូនតិរិឆ្ឆានម្នាក់ បានយកឈើជ្រុងទៅវាយ ពីក្រោយ ខណះ ពេលឪពុក ចុង កំពុងអង្គុយ សូត្រធម៌

នៅលើផ្ទះជិតចង្ក្រានបាយ ស្លាប់យ៉ាងអាណោចអធម៌ ហើយជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនោះដែរ។

អំពើឃាតកម្មនេះបានកើតឡើងកាលពីកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៨:១៥នាទីនៅចំណុចភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។ជនរង គ្រោះឈ្មោះ សែ កាំង ភេទប្រុស អាយុ៧៥ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ ។ចំណែកជនសង្ស័យឈ្មោះ គង់ សំអឿន (ហៅកៃ) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ (វិបល្លាសស្មាតី) រស់នៅភូមិឃុំកើត ហេតុ (ត្រូវជាកូន ចុងជនរងគ្រោះ)។ ក្រោយឃាត់ខ្លួនជនសង្ស័យនគរបាល បានរឹបអូសវត្ថុតាងមួយចំនួន ដូចជាឈើជ្រុង១ប្រវែង០៧តឹក។

សមត្ថកិច្ចបន្តទៀតថា នៅវេលា កើតហេតុខាងលើជនរងគ្រោះ ឈ្មោះ សែ កាំង អង្គុយសូត្រធម៌ នៅលើផ្ទះជិតចង្ក្រានបាយ ស្រាប់ តែជនល្មើសឡើងទៅលើផ្ទះ ទាញឈើជ្រុងប្រវែងប្រហែល៧តឹត វាយពីក្រោយបណ្ដាលឲ្យស្លាប់នៅ ហ្នឹងកន្លែងកើតហេតុ ភ្លាមៗនោះ ប្រជាពលរដ្ឋផ្ទះជិតខាងបាន រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ ។

ពេលទទួលបានព័ត៌មានភ្លាម នគរបាលចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ មកកាន់នគរបាលប៉ុស្តិ៍ដើម្បីសួរនាំ និងកសាង សំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ជាឪពុកក្រោយ ចំណែក ឯជនដៃ ដល់ជាកូន របស់ប្រពន្ធ ប្តី មុន ហើយ ជនដៃដល់ជាមនុស្ស មានស្មារតី មិនល្អ ប្រាសៃ ប្រាសាទ ធ្វើទុកម្តងៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ