ព្រឹតិ្តការណ៍ថ្មីៗ

Update សាហាវមែន! ប្តីសម្លាប់ប្រពន្ធញាត់ចូលក្នុងអណ្តូង

7 ខែ មុន 239 តូ សុផល

កំពង់ស្ពឺ ៖ សាកសពស្ត្រីម្នាក់ត្រូវគេប្រទេះឃើញ ក្នុងអណ្តូងអ្នកភូមិនិងសមត្ថកិច្ចដាក់ការសង្ស័យលើប្តីជាអ្នកសម្លាប់

ខណៈមានស្នាមឈាម និងប្តីបាត់មុខពីកន្លែងកើតហេតុកំពង់ស្ពឺ។

ករណីប្រទះឃើញសាកសពក្នុងអណ្តូងនេះគឺនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកយាយឈ្មោះម៉ន ឡង ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិអូគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កូនគាត់បានយកខោអាវទៅបោកគួក នៅអណ្តូងក្រោយផ្ទះហើយបានបាត់រហូតរយះពេល២ថ្ងៃ ស្រាប់តែថ្ងៃនេះមានការភ្ញាក់ផ្អើលប្រទះសាកសព ក្នុងអណ្តូងទឹកទើបរាយការណ៏មកសមត្ថកិច្ច ។

ប្រភពពីលោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរឈ្មោះម៉ន ឡង គាត់និយាយថា គាត់បាត់កូូនស្រីឈ្មោះផៃ សុខគៀង ភេទស្រី អាយុ២០ឆ្នាំ មានប្តីឈ្មោះម៉ាប់ វុទ្ធី ហៅម៉ាប់ អាយុ២៤ឆ្នាំ(ស្រុកកំណើតខេត្តពោធិសាត់)បាត់ទាំង២នាក់តាំងពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មកហើយទើបតែឃើញសាកសពមនុស្សស្រីជាប្រពន្ធក្នុងអណ្តូងនៅថ្ងៃនេះ ។

សមត្ថកិច្ចនៅមិនទាន់សណ្ឋានបែបណាទេចំពោះករណីនេះ តែប្រភពអ្នកជុំវិញបានលើកឡើងថាអាចករណីមនុស្សឃាតប្តីសម្លាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!