ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ!រថយន្ត​តាក់ស៊ី​ វ៉ា​ជែង​ចូល​ទៅ​បុក​ឡាន​ដឹក​កុងតឺន័រ​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​២​នាក់

2 សប្តាហ៍ មុន 772 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យដឹង​ថា

នៅវេលា​ម៉ោង២៣:២០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១៨​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១២៥-១២៦​ ក្នុង​ភូមិ​ក្រាំង​អាត់​ ឃុំ​កំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មាន​រថយន្ត​HIGHLANDER មួយ​គ្រឿង​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AO-4503 បើកបរ​ដោយ​ឈ្មោះ​ កែវ​ ផល្លី​ ភេទ​ ប្រុស​ អាយុ​ ៤៣ឆ្នាំ​ មុខរបរ​ រត់​តាក់ស៊ី​ មានទីលំនៅ​ ភូមិ១ ​សង្កាត់​លេខ​២ ក្រុង /ខេត្ត​ព្រះសីហនុ ដឹក​​ជនជាតិ​ចិន​១នាក់​ មានទិសដៅពី​ ភ្នំពេញ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់​ចំណុច​ខាងលើ​ បាន​វ៉ាជែង​ចូល​ចំ​ណែ​ក​ផ្លូវ​ម្ខាងទៀត​ បាន​កៀរ​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​លេខ​3A-0486​ ហើយ​ជ្រុល​ទៅ​បុករថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ លេខ​3B-4172 បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​តែម្តង​។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ អ្នក​ជិះ​ក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌឺ​ទាំងអស់​ ចំនួន​២នាក់​៖
១-ឈ្មោះ​កែវ​ ផល្លី​ អ្នកបើកបរ​រថយន្ត។
២-ជនជាតិ​ចិន​​ឈ្មោះ​An yan អាយុ​២៦​ឆ្នាំ​។
រថយន្ត​ទាំងពីរ​ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​សិលា​ កំពុង​ចាត់ចែង​ស្ទូច​ចេញ​ យក​មករក្សាទុក​នៅ​អធិការដ្ឋាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ