ព្រឹតិ្តការណ៍ថ្មីៗ

4G Internet 88 បង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino អាជ្ញាធរខណ្ឌនឹកឃើញបង្ក្រាបហើយ!

3 សប្តាហ៍ មុន 337 តូ សុផល

ភ្នំពេញ៖ ទីតាំង Internet បង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino មួយកន្លែងដែលគេស្គាល់ថាមានខ្នងអាងអំណាច បុកគ្រឹះយ៉ាងរឹងម៉ាំយូរយារណាស់មកហើយ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបកាលពីវេលាម៉ោង ១៥ និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៨ផ្ទះលេខ៣ដេអឺសេរូផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែក ក្អមខណ្ឌសែនសុខ។

ទីតាំង Internet នេះមាន (យីហោ) 4G Internet 88 ជាលទ្ធផល សមត្ថកិច្ចដកហូតបាន សម្ភារៈមួយចំនួន រួមមាន LCD ( ទូរទស្សន៍ ទំហំ ១៤អ៊ីង ) ចំនួន ១៤គ្រឿង CPU ចំនួន ១៤គ្រឿង វត្ថុតាងទាំងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់សាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ដោយឡែកអ្នកមើលការខុសត្រូវ៤នាក់ស្ត្រីម្នាក់ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខផង។

គួររំលឹកដែរថា ចាប់តាំងពីលោក ម៉ូវ ម៉ានិត បានកាន់តំណែងជាអភិបាលខណ្ឌអភិបាលខណ្ឌមក កម្រឃើញចុះបង្ក្រាបទីតាំងល្បែងស៊ីសងណាស់ នេះជាលើកទី១ហើយដែលលោកបញ្ជាអោយចុះ​នោះ។ ពលរដ្ឋចាំមើលថា បានប៉ុន្មានថ្ងៃទីតាំងនេះបើវិញ? ហើយលោកអភិបាលខណ្ឌសែនសុខ មានចំណាត់ការយ៉ាងណាចំពោះទីតាំង បញ្ញាណេត ២៤ម៉ោង នៅផ្លូវសហព័ន្ធរុស្ស៊ី និង ហ្គេមបាញ់ត្រីនៅលើផ្សារទំនើបរតនាផ្លាហ្សា…?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ