ព្រឹតិ្តការណ៍ថ្មីៗ

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែតត្រូវបានប្រគល់ជូនសាលាស្រុកខ្សាច់កណ្តាល

4 ខែ មុន 59 តូ សុផល

ខេត្តកណ្តាល៖  ការគ្រប់គ្រង​និងការធ្វើការងាររដ្ឋបាលជាមួយប្រព័ន្ធបច្ចេកវិជ្ជា​បាន ជំរុញអោយកាន់តែមានភាពងាយស្រួល

និងប្រសិទ្ធភាពកាន់តែខ្ពស់។ ដើម្បីប្រសិទ្ធិភាពការងារនៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៨​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត រួមមានកុំព្យូទ័រលើតុចំនួន ០៩គ្រឿង ម៉ាសុីនព្រីនធ័រចំនួន ០៩គ្រឿងត្រូវបានប្រគល់ជូនសាលារដ្ឋបាលស្រុក ០៣គ្រឿង ទីស្នាក់ការបក្សស្រុក ០២គ្រឿង អធិការនគរបាលស្រុក ០១គ្រឿង បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ០១គ្រឿង ប្រគល់ជូនសឹករងស្រុក ០១គ្រឿង នរគបាលឃុំព្រែកលួង ០១គ្រឿង។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងសាលាស្រុកខ្សាច់កណ្តាក តំណាងស្ថាប័នកងកម្លាំងទាំង៣ប្រភេទ​ មេឃុំព្រែកលួង និងក្រុមការងារយុវជនផងដែរ។

តំណាងសាលាស្រុកខ្សាច់កណ្តាល តំណាងស្ថាប័នកងកម្លាំងទាំង៣ប្រភេទ​ មេឃុំព្រែកលួង សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានគិតគូរយកចិត្តទុកដាក់ចំពោះតម្រូវការរដ្ឋបាលរបស់អាជ្ញាធរក្នុងការបម្រើសេវាសាធារណៈ
ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

គួររំលឹកថា អំណោយជាកុំព្យូរទ័រចំនួនចំនួន០៣គ្រឿង​ និងម៉ាសុីនព្រីនធឺចំនួន០២គ្រឿងនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាស់ផ្តល់ជូនកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៨​ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងលទ្ធផលនានានៅក្នុងវត្តព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ