ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន

4 ខែ មុន 45 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំការងារចាំបាច់បន្ទាន់ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ពាក់ព័ន្ធការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ និងកម្លាំងប្រជាការពារគ្រប់គោលដៅ ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ