ព្រឹតិ្តការណ៍ថ្មីៗ

យ៉ាងហោចណាស់រថយន្ត និងម៉ូត៤គ្រឿង រងការខូចខាត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ១០១៩

4 ខែ មុន 150 តូ សុផល

រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងតិ៍ របស់ ក្រុមហ៊ុន Home Mater Group មួយគ្រឿងបានបើកបរក្នុងល្បឿនលឿន និងបានគេច ពីម៉ូតូនិងរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក៍បានជ្រុលចង្កូតបុកឡើង ក្បាលសួនច្បារខណ្ឌចែកផ្លូវភ្នំពេញហាណូយ បុកបង្គោលភ្លើង មួយដើមបាក់រាបដល់ដី ហើយបង្គោលភ្លើងនោះបានរលំទៅត្រូវរថយន្តមួយគ្រឿងទៀត បែកកញ្ចក់ ខាងក្រោយនិងដំបូលកំពិតផង។ ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបួសធ្ងន់ធ្ងរឡើយ គីមានតែអ្នកបើកបរម៉ូតូម្នាក់បានរងរបួសមធ្យមតែប៉ុណ្ណោះ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវភ្នំពេញហាណូយ កែងផ្លូវបេតុង ចូល មណ្ឌល កែប្រែឱកាសខ្ញុំ ក្នុងភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តក្រឡុកស៊ីម៉ង ដែលបើកបុកបង្គោលភ្លើង ម៉ាក FUSOពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៥A.១៣៥២ អ្នកបើកបរ បានគេចខ្លួនបាត់។ចំណែក ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១FL ៤៩៦៨ អ្នកបើកបរ ពុំស្គាល់ឈ្មោះឡើយ បានរងរបួសមធ្យម។រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ២AJ.៦៦៦១ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះឡើយ ។

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាកហាយឡេនឌ៍រ បានធ្វើដំណើរ តាមផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ ចំណុចកើតហេតុក៍បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿន លឿន ពីជើង ទៅត្បូង បុកចំកង់មុខរថយន្ត  ផ្នែកខាងស្តាំរថយន្តបណ្តាលម៉ូតូដួលតែឯង។ តាមព័ត៌មានអោយដឹងទៀតថា  ខណះនោះស្រាប់តែ មានរថយន្តក្រឡុកស៊ីម៉ងតិ៍របស់ ក្រុមហ៊ុន Home Mater groupមួយគ្រឿងបានបានបើក បរក្នុងល្បឿនលឿន ពីទិសខាងជើង ទៅត្បូង ក៍បានវ៉ាក់អ៊ើ ហើយទាញចង្កូត គេចទៅឆ្វេងដៃបណ្តាលអោយប៉ះបញ្ឆិតគូថ រថយន្ត ហាយឡេនឌ័រ ហើយ ក៍ជ្រុល ទៅបុក ឡើង ក្បាលសួនច្បារ និងបុកបង្គោលភ្លើង បណ្តាលអោយបាក់រាបដល់ដី ហើយបង្គោលភ្លើងនោះបានរលំទៅត្រូវរថយន្តម៉ាកាមរីបាឡែន ពណ៌សមួយគ្រឿង ដែលធ្វើដំណើរ មកពីទិសខាងត្បូងទៅជើងបណ្តាលអោយបែកកញ្ចក់ក្រោយ និងកំពិតដំបូល ផង។ចំណែករថយន្តក្រឡុកស៊ីម៉ងតិ៍ជិះ នៅលើសួនច្បារហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

បន្ទាប់ពីគ្រោះថ្នាក់ សមត្ថកិច្ច ក៍បានចុះទៅវាស់វែង ហើយ នាំរថយន្ត ទាំង៣គ្រឿង និងម៉ូតូ បញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចចណណែកអ្នកបើកម៉ូតូត្រូវរថយន្តក្លីនិកឯកជនដឹកទៅសង្គ្រោះក្បែកន្លែងកើតហេតុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ