ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ស្លាប់មនុស្សម្នាក់

3 សប្តាហ៍ មុន 197 តូ សុផល

បាត់ដំបង៖ ករណីអគ្គិភ័យកើតឡើង១លើកបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នងនិងស្លាប់មនុស្សម្នាក់ខណះភ្លើងកំពុងឆេះរត់ចេញមិនក្រៅមិនទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង ៤៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ចំណុចក្រុមទី២៧ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ចំពោះការខូចខាតផ្ទះក្នុងករណីអគ្គីភ័័យខាងលើរួមមាន:ទី១-ផ្ទះរបស់លោកលី សុីញមុខរបរធ្វើធៀបការ ទី២-លោក ហេង ម៉ុង រិទ្ធី មុខរបរ ពិធីការ ទី៣-លោក ណ ទី មុខរបរចិញ្ចឹមត្រី ទី៤-លោកថា ផល្លី មុខរបរ សន្តិសុខ ផ្ទះរបស់គ្រួសារទាំង៤ឆេះទាំងស្រុងនិងបាត់បង់សម្ភារ: មានតម្លៃអស់ជាច្រើន។

សមត្ថកិច្ចនិងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានសន្និដ្ឋានថា:ករណីអគ្គីភ័យនេះបង្កឡើង ដោយសារផ្ទុះសេខ្សែភ្លើង៕

ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ