ព្រឹតិ្តការណ៍ថ្មីៗ

បើកចាក់គួរខ្លាំងពេក ក្រឡាប់ស្លាប់ខ្លួនឯង

5 ខែ មុន 93 តូ សុផល

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅចំណុចផ្លូវកោង

តាមផ្លូវសម្តេ ចសង្ឃទេព វង្សក្នុងស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៣០មេសា២០១៨នេះ។សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថារថយន្ត​នេះជារថយន្តកូរ៉េដឹកទំនិញពាក់​​ស្លាក​​លេខ​ភ្នំពេញ​ 3B 6837 ​ទិសដៅវាលរេញ-ស្ទឹងហាវ បើកបរ​ដោយ​ឈ្មោះ​ប៊ុន​ ថៃ​ ភេទ​ប្រុស​អាយុ​24ឆ្នាំ មាន​ទីលំនៅ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ។ រថយន្តបានក្រឡាប់​ធ្លាក់ក្នុង​ប្រឡាយ​ខាង​ស្តាំ​ដៃបណ្តាលអោយព្រូឡានម្នាក់ឈ្មោះ មុឹក ធារ៉ា​​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​ស្លាប់​ភ្លាមៗនៅកន្លែង​កើតហេតុ ចំណែកអ្នកបើកបរ​មិនមាន​​រងរបួសអ្វីធ្ងន់ធ្ងរទេ។ ករណីនេះ​ សមត្ថកិច្ចនាំខ្លួនអ្នកបើកបរ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ