ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមនិយមកាប់ចាក់៥នាក់ជាប់អន្ទាក់ក្រោមស្នាដៃកងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

2 សប្តាហ៍ មុន 127 តូ សុផល

បាត់ដំបង៖នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាបដឹកនាំដោយលោក វរ:សេនីត្រីឈឿង គឹមសុង

បង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធក្នុងករណីបង្កហិង្សាដោយចេតនាកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨​ ចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនរងគ្រោះដែលត្រូវបក្ខពួកទាំង៥កាប់បណ្តាលអោយរងរបួសផ្ទៃមុខខាងឆ្វេងដោយកាប់នឹងកំបិតហូរឈាមដាបស្ទើក្ស័យឈ្មោះ ថុច សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យទាំង៥ឈ្មោះ៖១-ពៅ ពិទូ ភេទប្រុស អាយុ២៣ឆ្នាំទី២-ឈ្មោះ ចៀម ចាន់ដុល្លភេទប្រុស អាយុ២២ឆ្នាំ ទី៣-ឈ្មោះអឿម សុគុណ ភេទប្រុស អាយុ១៦ឆ្នាំ ទី៤-ឈ្មោះចាន់ ឆោវ័ន្ត ជាជនដៃដល់ ទី៥-ឃឹម សុភ័ក្រ ហៅមិត្ត ជាជនដៃដល់។

បច្ចុប្បន្នជនសង្ស័យទាំង៥ត្រូវកម្លាំងនៃការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលកំពុងសាកសួរនិងចាត់ការទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ