ព្រឹតិ្តការណ៍ថ្មីៗ

កំពូលចោរឆក់៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប!

2 សប្តាហ៍ មុន 126 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចខាងកើតកាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ចំនួន ០៥ ករណី

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ ខ្មៅ ) ប្រព្រឹត្តនចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦,៣០ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងឈនិយាយទូរសព្ទ័។
ជនរងគ្រោះជនជាតិ ចិន ភេទ ប្រុស

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 ពណ៌ ស មិនបានសម្រេច ) នៅចំណុចចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ៨ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៦.១៧ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងដើរនិយាយទូរសព្ទ័ ។
ជនរងគ្រោះជនជាតិ ចិន ភេទ ប្រុស

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ ស ) ប្រព្រឹត្តនៅចំណុចមុខរដ្ឋសភា ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨វេលាម៉ោង ១៦,១៥ នាទី ពីជនជាតិ ចិន ភេទ ស្រី កំពុងដើរនិយាយទូរសព្ទ័
ជនរងគ្រោះជនជាតិ ចិន ភេទ ស្រី

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone8plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧,០០ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងជិះម៉ូតូរឺម៉កកង់បី ម្នាក់ឯង ។
ជនរងគ្រោះជនជាតិ ចិន ភេទ ប្រុស

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone6s ពណ៌ ប្រផេះ ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុមផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧,១៥ នាទី ពីជនជាតិ ចិន កំពុងជិះម៉ូតូរឺម៉កកង់៣ ជាមួយកូន ។
ជនរងគ្រោះជនជាតិ ចិន ភេទ ស្រី

ជនសង្ស័យឃាត់ខ្លួនបាន
១-ឈ្មោះ គង់ រតនៈ ហៅ វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះ យ៉ាន់ សាន់ដេ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដស្នាក់នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ឈ្មោះ ឆាយ លុយ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន
១-ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ ខ្មៅ បៃតង សេរីឆ្នាំ ២០១៥ លេខតួ- ៥១១៦៥១៩ លេខម៉ាស៊ីន ០១១៦៥១៩ ពាក់ស្លាកលេខ ភ្នំពេញ ១DD-៤៥០៨
២-ម៉ូតូម៉ាក ស៊ុយហ្សុយគីឡេត ពណ៌ ស សេរីឆ្នាំ ២០១៨ លេខតួ ៤១២៨៥៤ លេខម៉ាស៊ីន៤១២៤៣៥ ពាក់ស្លាកលេខ ១GO-១៦៧៣

-ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-ទូរសព្ទ័ដៃម៉ាកIPhone8plus ពណ៌ខ្មៅ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកIPhone6S ពណ៌ទឹកប្រាក់ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក VIVO ពណ៌ ខ្មៅ ចំនួន ០១

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ