ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម ហ៊ុន ម៉ាណែត ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ រយៈ​ពេល​៥​ថ្ងៃនៅ​​ប្រទេស​ជប៉ុន​ ប្រកបដោយជោគជ័យ

4 ខែ មុន 174 តូ សុផល

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ រយៈ​ពេល​៥​ថ្ងៃនៅ​​ប្រទេស​ជប៉ុន​ ចាប់ថ្ងៃទី​២៤ ​ដល់​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​ឯកឧត្ដម​ ហ៊ុន ម៉ាណែត ​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម ​ជា​មួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ជប៉ុន ​ក្រសួង​ការ​បរទេស ​ក្រសួង​ការពារជាតិ ​កង​ស្វ័យ​ការពារ ​និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ ព្រម​ទាំង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន ​និង​សមាជិក​សភា​របស់​ជប៉ុន​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​

នៅថ្ងៃ​ទី​២៥​ ខែ​មេសា ​ឆ្នាំ​២០១៨ ​លោក​ កាហ្សូយូគី ​ណាកាណេ ​(Kazuyuki Nakane) អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​រៀប​ចំ​អាហារ​ពេល​ល្ងាច​ ដើម្បី​ពិភាក្សា​ការងារ ​និង​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត យ៉ាង​រាក់​ទាក់​ស្និទ្ធ​ស្នាល ​។ ​ក្នុង​ឱកាស​នោះ​អនុ​រដ្ឋ​មន្ត្រី​បាន​សម្តែង​នូវ​ក្តី​សោមន្ស​រីករាយ​ស្វាគមន៍​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្ដម​ ហ៊ុន ម៉ាណែត ​នៅ​ប្រទេស​ជប៉ុន​ពេល​នេះ ​និង​ចង់​ឃើញ​នូវ​ចំណង​សាមគ្គី​ភាព​កាន់​តែ​ជិត​ស្និត​រវាង​ប្រទេស​ទាំង​ពីរ​ ។​

នៅថ្ងៃ​ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០១៨​ ឯកឧត្ដម ហ៊ុន ម៉ាណែត បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្តម​ ស៊ីនហ្សូ ​អាបេ ​(Shinzō Abe) នាយក​រដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ជប៉ុន ​នា​ទីស្តី​ការ​នាយករដ្ឋ​មន្ត្រី​។​

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សភា​ជប៉ុន​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​សមាជិក​អន្តរ​សភា​មិត្តភាព​ជប៉ុន (IC Parliamentary Friendship Group) ដែល​ដឹកនាំ​ដោយ​លោក ហ្វ៊ូ​ជីតា យូគី​ហ៊ី​សា Yukihisa Fujita នាយក​គណៈកម្មការ​កិច្ចការ​បរទេស ​និង​ការពារ​ជាតិ​ និង​លោក ស៊ីន​ហ្កូ មី​យ៉ា​កិ Shingo Miyake ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស និង​ការពារជាតិ។​

ថ្ងៃទី​២៦ ​ខែ​មេសា ​ឆ្នាំ២​០១៨ ​ឯកឧត្ដម ហ៊ុន ម៉ាណែត បាន​ចូលជួប​សំណេះ​សំណាល ​និង​ពិសារ​អាហារ​ថ្ងៃត្រង់​ជា​មួយ​ក្រុម​សមាជិក​សភា​មិត្ត​ភាព​ជប៉ុន-​មេគង្គ ​(J-Mekong Parliamentary Friendship Group)​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ​រ្យូ​ ស៊ីអូណូយ៉ា ​(Ryu Shionoya) ដែល​ជា​ប្រធាន​ក្រុម​សមាជិក​សភា​មិត្តភាព​ជប៉ុន-​មេគង្គ ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល ​និងរាក់ទាក់ ។

នៅរសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក ​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧ​ត្ត​មនា​វី កាតស៊ូ​តូ​ស៊ី កា​វ៉ា​ណូ (Katsutoshi Kawano) នាយសេនាធិការ​ចម្រុះ នៃ​កង​ស្វ័យការពារ​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍ កុ​ហ្ស៊ី យ៉ាម៉ា​សា​គី (Koji Yamasaki) នាយសេនាធិការ​កងទ័ព​ជើងគោក នៃ​កង​ស្វ័យការពារ​ជប៉ុន ក្នុងជំនួប​ពីរ​ដាច់ដោយឡែក​ពីគ្នា​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ