ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូដឹកឈើបុកជាមួយម៉ូតូដឹកបន្លែបណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ

3 ខែ មុន 110 តូ សុផល

ខេត្តស្ទឹងត្រែង៖នៅព្រឹកមិញនេះនារីម្នាក់បានស្លាប់ភ្លាមៗស្ថិតលើកំណាត់ផ្លូវជាតិលេខ៧

ស្ថិតនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងគ្រាដឹកបន្លែត្រីសាច់ម្ហូបអាហាចេញពីផ្សារខេត្តស្ទឹងត្រែងយកទៅលក់តាមភូមិក៍បានបុកជាមួយនិងម៉ូតូដឹកឈើប្រណីតពេញទំហឹងបណ្តាលអោយដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោងប្រម៉ាន ៥ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨ ។

នារីរងគ្រោះបានស្លាប់ក្នុងករណីគ្រោះថ្នាក់នោះមានឈ្នោះ នុត ស្រីទុំអាយុ២៦ឆ្នាំ បច្ចប្បន្នរស់នៅភូមិរាជានុកូល(អូរពង់មាន់)សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ដោយលែកអ្នកជិះម៉តូដឹកឈើបានរត់គេចខ្លួនបាត់ ស្រមោលភ្លាម។បច្ចប្បន្នសពស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យទៅតាមប្រពីណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ