ព្រឹតិ្តការណ៍ថ្មីៗ

ទាហានសក័្ត៤ លោតសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ ក្រោយទាស់សម្តីជាមួយគូរដណ្តឹង

3 សប្តាហ៍ មុន 683 តូ សុផល

ភ្នំពេញ៖ បុរសជាទាហានវរៈសេនីយ៍ត្រីស័ក្ក៤ម្នាក់ខណះពេលត្រឡបមក់ពីហូមអីជុំគ្នាជាមួយគួរដណ្តឹង

ក៏បានជិះរថយន្តមកដល់ពាក់កណ្តាលស្ពានជ្រោយចង្វារថ្មីមានទំនាស់ពាកសម្តីគ្នាបន្តិចបន្តួចក៏បើកទ្វាររថយន្តចូលទៅក្នុងទឹកបាត់ឈឹងតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២២នឹង១៩នាទីយប់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨នៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារថ្មីក្នុងភូមិដើមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បុរសដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះដេង សុវណ្ណ ឌឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើយោធាពាក់ស័ក្ខ៤នៅក្រសួងមហាផ្ទៃស្នាក់នៅផ្ទះម្តុំសន្ធរម៉ុក ចំណែក គូរដណ្តឹងមានឈ្មោះ ហែល រចនា ភេទស្រី អាយុ៣០ឆ្នាំ។

១តាមសម្តីមិត្តភ័ក្រជនរងគ្រោះបាន ប្រាប់ឲ្យដឹងថាមុនដំបូងបួកគាតទាំង២នាក់បានចេញពីញាំការគេនៅសង្កាត់ព្រែកលាបក្នុងគោលបំណងទៅផ្ទះ ដោយជិះរថយន្តម៉ាកកាម រីបាឡែនពណ៌សរពាក់ស្លាកលេខភ្នំពេញ2AS-2105បើកតាមបណ្តោយផ្លូវជាតិលេខ៦Aទឹសដៅពីកើតទៅលិចខាងស្រីជាអ្នកបើកបានខណះមកដល់ពាក់កណ្តាលផ្លូវក៏មានការឈ្លោះគ្នាបន្តិចបន្ទួចហើយជិះមកដល់ពាក់ស្ពានគាត់ ប្រាប់ស្ត្រីជាគូដន្តឹងថាសុំចុះនោមបានឲ្យឈប់រថយន្តនៅពេលឈប់រថយន្តស្រាប់តែបើកទ្វារត់ឡើងលើប្រកាន់ដៃស្ពានលោតចុះទឹកបាត់ឈឹងក៏មានការស្រែកឆោរឡោពីសំណាក់ខាងស្រីដែត្រូវជាគូរដណ្តឹងហើយក៏បត់ឡានចុះមកក្រោមត្រើយខាងកើតរង្វង់មូលព្រហ្មវិញ ប្រាប់សមត្ថកិច្ចដែលនៅគល់ស្ពានឲ្យជួយរក និងតេទូរស័ព្ឌប្រាប់ឪពុកមា្តយនិងបងប្អូនក៏បានមកជាច្រើនអ្នកដល់កន្លែងកើតហេតុផងដែរ ។

ប្រភពបានបន្តថាបន្ទាប់មកសមត្ថកិច្ចក៏បានឲ្យទូកចាមជួយចេញរុករកអស់ជាច្រើនម៉ោងក៏នៅតែមិនឃើញមិនដឹងស្លាប់ឬរស់នោះទេក្រោយមកសាច់ញាតិក៏វិលត្រឡប់មកផ្ទះវិញដោយក្តីអស់សង្ឃឹម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ