ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនទំនងស្រវឹងបានបើករថយន្តធ្លាក់ប្រឡាយទឹកស្អុយ

2 ខែ មុន 70 តូ សុផល

ភ្នំពេញ៖បុរសជាជនជាតិចិនទំនងជាស្រវឹងបានបើករថយន្តបត់ត្រឡប់ក្រោយវិញក៍ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ

តែម្តងប៉ុន្តសំណាងល្អអ្នករួមដំណើរម្នាក់និងអ្នកបើកបរមិនមានរងរបួស។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៨មេសា ២០១៨នៅតាមផ្លូវជាតិលេខ៤ភូមិអង្គកែវសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ជនជាតិចិនមិនបានប្រាប់ឈ្មោះទេ។បើតាមសំដីបុរសម្នាក់ដែលឃើញហេតុការព៍ខាងលើនេះបានប្រាប់ថាមុនកើតហេតុឃើញរថយន្តខាងលើម៉ាកRAV4 ទឹកប្រាក់ស្លាកលេខភ្នំពេញ2AB-0069 បានបើកបញ្ច្រាស់ទិសដៅចរាចរណ៍ពីលិចទៅកើតដោយឃើញរេចុះឡើងពេញផ្លូវថ្នល់មួយសន្ទុះឃើញបើកត្រឡប់ក្រោយវិញក្នុងទិសដៅពីកើតទៅលិចវិញម្តងពេលមកដល់ចំណុចខាងលើក៍រ៉េចង្កូតចូលប្រឡាយទឹកស្អុយគ្រាំនិងបានឃើញបុរស២នាក់ចេញមកខាងក្រៅជាជនជាតិចិននិយាយខ្មែរបានមួយម៉ាត់ៗ។

ក្រោយហេតុការណ៍កើតឡើងឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់គោលដៅខាងលើដើម្បីត្រួតពិនិត្យប៉ុន្តែដោយមើលឃើញថាគ្រោះថ្នាក់ខាងលើដោយបុគ្គខ្លួនឯងនិងមិនប៉ះពាល់អ្នកដ៍ទៃក៍អោយអ្នកនើកបររករថយន្តមកស្ទូចចេញដោយខ្លួនឯងតែម្តងទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ