ព្រឹតិ្តការណ៍ថ្មីៗ

អត់លុយជក់ថ្នាំបែកគំនិតលួចរឺម៉កម៉ូតូកង់បីបាន២គ្រឿងមិនទាន់រកទីផ្សារបានផងសមត្ថកិច្ចឃាត់ខ្លួនបាត់

2 ខែ មុន 107 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ដោយសារអត់លុយទិញថ្នាំញៀនជក់បានបែកគំនិតដើរលួចរឺម៉កម៉ូតូកង់បីបានដល់ទៅ០២គ្រឿង

ប៉ុន្តែមិនទាន់រកទីផ្សារបានផងសមត្ថកិច្ចសង្ស័យឃាត់ខ្លួនបាត់។ហេតុការណ៍ឃាត់ខ្លួនជនខាងលើកាលពីរសៀលថ្ងៃទី២៨មេសា២០១៨នៅចំណុចផ្លូវ២៨គ្រួសារភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះឈ្មោះ យិន ស៊ីណា អាយុ២៥ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិស្វាយដង្គុំឃុំស្លរក្រាមស្រុកសៀមរាបខេត្តសៀមរាប។
ពាក់ព័ន្ធលួចរឺម៉កកង់បីនេះម្ចាស់ទី១ឈ្មោះ សុខ ចាន់នី អាយុ៣០ឆ្នាំស្នាក់នៅភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ចំណែកម្ចាសើរឺម៉កមួយគ្រឿងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់។

ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថាកាលពីយបថ្ងៃទី២១មេសា២០១៨គាត់បានទុករឺម៉កម៉ូតូនៅមុខផ្ទះដោយចាកើសោរត្រឹមត្រូវ(ម៉ូតូម៉ាកអូសរឺម៉កYANAHAពណ៌ខ្មៅ)លុះព្រឹកឡើងក្រោកពីដំណេកស្រាប់តែបាត់ម៉ូតូតែម្តងពេលនោះគាត់បានដើររកគ្រប់ច្រកល្ហក់តែមិនឃើញឡើយលុះដល់រសៀលថ្ងៃទី២៨មេសា២០១៨គាត់បានឃើញរឺម៉កកង់បីគាត់(ម៉ូតូអូសម៉ាកវ៉េវ)ត្រូវជនសង្ស័យកំពុងបើកនៅចំណុចខាងលើក៍សហការណ៍និងសមត្ថកិច្ចមូលដ្ឋានឃាត់តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាដោយសារខ្លួនអត់លុយជក់គ្រឿងញៀនក៍ដើរលួចរឺមកកង់បីគេដោយមានគ្នា២នាក់(កេចខ្លួនម្នាក់)លួចបានចំនួន២គ្រឿងហើយបានប្តូរកន្ទុយរឺម៉កទៅវិញទៅមកដើម្បីបង្វែងដានម្ចាស់ខណះជិះដើររកម៉ូយលក់មិនទាន់បានផងក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាត់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាខណះឃាត់ខ្លួនបានជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូតម៉ូតូអូសរឺម៉កកងបីបានចំនួន២គ្រឿងយកមករក្សាទុកហើយយោងតាមចម្លើយសារភាពកន្លងមកជនសង្ស័យធ្លាប់ដើរធ្វើសកម្មភាពលួចរឺម៉កកងបីបានជាច្រើនគ្រឿងក្នុងរាជធានីភ្នំពេញដោយពេលខ្លះលួចហើយលក់បានទាំងកន្ទុយរឺម៉កពេលខ្លះប្លុងកន្ទុយរឺម៉កចោលលក់តែម៉ូតូក៍មានដែល។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅតុលាការពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់