ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបែនដឹកដីភ្លេចទំលាក់បែនក៍ទៅទាក់ខ្សែភ្លើងបាក់បង្គោថ្មមួយដើមបង្គោលដែកបីដើម

7 ខែ មុន 86 តូ សុផល

ភ្នំពេញ៖រថយន្តបែនដឹកដីមួយគ្រឿងដោយសារអ្នកបើកខ្វះការប្រុងប្រយ័ត្នភ្លេចទំលាក់បែនក៍បើកទៅទាក់ខ្សែរភ្លើង

បណ្តាលអោយដាច់ខ្សែរនិងបាក់បង្គោលថ្មមួយដើមបង្គោលដែកបីដើមតែសំណាងល្អមិនមានគ្រោះថ្មាក់ដល់អ្នកដំណើរក្រោយបង្ករហើយរថយន្តបានបើកយកទៅទុកចោលអ្នកបើកកេចខ្លួនបាត់។
ករណីនេះបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៨
មេសា២០១៨នៅចំណុចផ្លូវលំភូមិបន្លាស្អិត
សង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមសំដីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានប្រាប់មុនកើតហេតុឃើញរថយន្តបែនមួយគ្រឿងម៉ាកHINOពណ៌ទឹកបិុចចាស់ពាក់ស្លាកលេខភ្នំពេញ3A-6041បានដឹកដីទៅចាក់ក្នុងដីឡូក្បែកន្លែងកើតហេតុលុះចេញមកវិញមិនបានទម្លាក់បែនបើកទៅទាក់ខ្សែរភ្លើងកាត់ទទឹងផ្លូវបណ្តាលអោយដាច់ខ្សែរនិងទាញបាក់បង្គោលថ្មមួយដើមនិងបង្គោលដែកបីដើមតែសំណាងល្អមិនមានគ្រោះថ្មាក់ដល់អ្នកដំណើរឡើយក្រោយបង្ករហើយរថយន្តបានបើកយកទៅទុកចោលក្នុងដីឡូដដែលរួចអ្នកបើកបរបានកេចខ្លួនបាត់។

តាមសំដីសមត្ថកិច្ចមូលដ្ឋានដែលបានចុះដល់គោលដៅកើតហេតុខាងលើបានបញ្ជាក់ថាពាក់ព័ន្ធនិងករណីរថយន្តបើកបណ្តាលអោយទាក់ខ្សែរភ្លើងនិងបាក់បង្គោលខាងលើនេះគឺតំណាងខាងរថយន្តបង្ករបានទំនាក់ទំនងធ្វើការសម្របសំរួលជាមួយខាងអគ្គីសនីចប់ហើយដោយព្រមព្រៀងសងថ្លៃខូចខាតទាំងអស់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!