ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូទៅរកមិត្តភ័ក្រចោរស្ទាក់វាយប្លន់យកម៉ូតូទៅបាត់

3 ខែ មុន 115 តូ សុផល

ភ្នំពេញ ៖ នារីម្នាក់ខណៈដែលនាំគ្នាដើរលេងជាមួយសង្សារ ដាច់យប់ចូលផ្ទះសំណាក់

ហើយឆ្លៀតចេញទៅរកសង្សារម្នាក់ទៀតមិនទាន់បានជួបផង ត្រូវបានក្រុមចោរស្ទាក់ប្លន់វាយយកម៉ូតូទៅបាត់ កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលក្រុមចិរប្លន់យកទៅបត់ម៉ាក ZOOMER X ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4219 ហើយស្រ្តីរងគ្រោះ ឈ្មោះ រឿង ស្រីគីម អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ព្រីង ឃុំសិតត្បូ ស្រុកស្អាង ខេត្តកណ្តាល មានស្រុកកំណើត ភូមិកោះធំ ឃុំរតនគិរី ស្រុកមោង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ បាននាំគ្នាជិះម៉ូតូ មកដើរលេងទីក្រុងភ្នំពេញ គ្នា៣នាក់ សង្សារ មិត្តភ័ក្ររបស់សង្សារ រហូតដល់វេលាម៉ោងខាងលើ សប្បាយដាច់យប់ហើយនាំគ្នាចូលដេកផ្ទះសំណាក់ នៅម្តុំមុខព្រលានយន្តហោះពោធិចិនតុង ស្របពេលនោះ មានសង្សារម្នាក់ទៀត បានទូរស័ព្ទ មកលេង ដឹងថាពួកខ្លួនកំពុងពពាក់ពពូនគ្នានៅក្នុងផ្ទះសំណាក់ ក៏សុំមកចូលរួមដែរ ទើបនាងខ្ចីម៉ូតូរបស់សង្សារ ជិះទៅតាមរកសង្សារម្នាក់ទៀត ដែលប្រាប់ឲ្យទៅជួបនៅម្តុំបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ មិនទាន់បានជួបផង ត្រូវបានក្រុមក្មេងស្ទាវ ចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង ដេញស្ទាក់ វាយប្លន់ យកម៉ូតូទៅបាត់ ។

ក្រោយកើតហេតុ នារីរងគ្រោះ បានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយស្រាវជ្រាវ ខណៈដែលខ្លួនខ្ចីម៉ូតូសង្សារ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ