ព្រឹតិ្តការណ៍ថ្មីៗ

នាយ ឆើត ធ្លាក់ខ្លួនឈឺធ្ងន់ គ្មានថវិការព្យាបាល លើកដៃសំពះសូម សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយ!

4 ខែ មុន 262 តូ សុផល

កណ្តាល៖ លោក ពៅ គីសាន់ ដែលគេស្គាល់ត្រឹមឈ្មោះក្នុងកំប្លែងថា នាយ ឆើត បានទទូចទៅសម្បុរសជនឲ្យជួយ ខណៈជំងឺចាស់របស់លោកត្រូវបានរើឡើងវិញ ហើយលោកពុំមានថវិកា គ្រប់គ្រាន់សម្រាប់ ព្យាបាលឡើយ។

យ៉ាងណាមិញ ពេលនេះ​នាយ ឆើយ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ ព្រោះតែជំងឺរួមរឹតបង្ខំឲ្យលោក ត្រូវសម្រាក នៅផ្ទះ មិនអាចធ្វើដំណើរទៅឆ្ងាយបានឡើយ ព្រោះសន្លាក់ជង្គង់ និងជើងរបស់លោកបានឈឺចុកចាប់ ឥតស្រាកស្រាន​ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ មានពេលខ្លះស្រែកទ្រហោរយំតែម្នាក់ឯងក៏មាន។

ទន្ទឹមនោះនាយ ឆើត បានរៀបរាប់ពីស្ថានភាពជំងឺពីគេហដ្ឋានរបស់លោកនៅជិតភ្នំបាសិតថា «ឥឡូវនេះ​ជំងឺចាស់របស់ខ្ញុំចាប់ផ្តើមរើឡើងវិញ ដោយគ្មានលុយព្យាបាល ខ្ញុំសូមឲ្យបងប្អូន សប្បុរសជន ជាពិសេសសម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយ ខ្ញុំផង»។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ