ព្រឹតិ្តការណ៍ថ្មីៗ

កាហ្វេថ្មពិល កំពុងល្បីនៅស្រុកយួន តែស្រុកខ្មែរល្បី កាហ្វេ ពោតលីង

2 ខែ មុន 116 តូ សុផល

ភ្នំពេញ៖ ក្រោយមានព័ត៌មានចុះផ្សាយព្រោងព្រាត ករណីសមត្ថកិច្ចវៀតណាម ចុះបង្ក្រាបទីតាំងផលិត កាហ្វេផ្សំចេញពីថ្មពិល ដែលនាំអោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះ។កាលពីរសៀល ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រសួង មហាផ្ទៃ ចុះបង្ក្រាប សិប្បកម្មលីងនិងកិនកាហ្វេ DAITHNH អត់ស្លាកយីហោមួយកន្លែង ដោយសង្ស័យថា មានលាយសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ដែលមានទីតាំង ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបាននាំខ្លួនម្ចាស់សិប្បកម្ម និងអ្នកលាយម្នាក់ បន្ទាប់ពី រកឃើញវត្ថុធាតុដើម រួមពោតសណ្តែត សៀងនិងសាធតុផ្សំមួយចំនួន ទៀត ដែលសង្ស័យ ថាជាសារធាតិគីមី ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃនិងមានការចូលរួមសម្របសម្រួលពីលោកងិនពេជ្រព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំង មានការចូលរួម មន្រ្តីកាំកុងត្រូល និងនគរបាលមូលដ្ឋាន ផងដែរ។

ម្ចាស់សិប្បកម្ម ដែលត្រូវសមត្ថកិច្ចនាំខ្លួន ឈ្មោះពៅ ចន្ធា ភេទស្រីអាយុ ៥៦ឆ្នាំស្នាក់នៅ ក្នុងសិប្បកម្ម ខាងលើ ចំណែក អ្នកលាយ ឈ្មោះសឿង ស្រីណា អាយុ ២៦ឆ្នាំ ។

ក្នុងការចុះឆែកឆេរ នោះសមត្ថកិច្ចរកឃើញ មាន សារធាតុផ្សំ រួមមាន ពោត ឆៅនិងលីង ,សណ្តែកសៀង លីង ,ប៊ើ ,ខ្ទីះដូងព្រមទាំង សារធាតុ ផ្សំមួយចំនួន ទៀត ទាំងអស់ ចំនួន ១០មុខប្រមាណជាង៧តោន នឹងរថយន្តសំរាប់ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិចពណ៍ទឹកប្រាក់ពាក់ស្លាកភ្នំពេញ2P-4458។ ក្រៅពីនោះ មានឧបករណ៍ ផលិត រួមមាន ម៉ាស៊ីន លីង កាហ្វេ , ម៉ាស៊ីនកិន កាហ្វេ ចំនួន ៣គ្រឿង, ម៉ាស៊ីន វេចខ្ទប់ ចំនួន ១គ្រឿងសំបវេចខ្ទប់ ចំនួន ១៥០គីឡូក្រាម និង សំបក ធុង មួយ។

ក្រោយឆែកឆេរួចសមត្ថកិច្ចបាននាំខ្លួនស្រ្តីជាថៅកែម្នាក់ នឹងស្ត្រីម្នាក់ ដែលជាអ្នកលាយការហ្វេ រួមទាំង វត្ថុតាងទៅកាន់គរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃដើម្បីសួរនាំនិងចាត់ការទៅតាមនិតិវិធី៕

គួររំលឹកដែរថា កាលពីឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចក៍ធ្លាប់បានចុះបង្ក្រាបទីតាំងផលិតខាងហ្វេបែបនេះដែរ

ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។  ប៉ុន្ដែគេពុំដឹងថា តំណាងអយ្យការ លោកតុប ឈុនឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ  សម្រេចដោះលែងជនសង្ស័យ ៤នាក់ ឲ្យមានសេរីភាពវិញ ជាប់ទាក់ទងនឹងករណីផលិតកាហ្វេក្លែងក្លាយបំផ្លាញសុខភាពមនុស្ស និង ច្បាប់បានហាមឃាត់មានទម្ងន់ជិត៣៥តោន។

ចំណាត់ការរបស់ព្រះរាជអាជ្ញារងរូបនេះ ធ្វើឲ្យសាធារណជនងឿងឆ្ងល់ និងមន្ទិលសង្ស័យយ៉ាងខ្លាំងព្រោះ វត្ថុតាង ដែលរឹបអូសបាននោះ មានចំនួនជិត៣៥តោនឯណោះ។ ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវ បានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៥ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ហើយទីតាំងខាងលើនេះ ក៍បានបើក ដំណើរឡើងវិញដល់បច្ចុប្បន្ន។

ចាំមើលថា ថៅកែ នឹងស្ត្រីម្នាក់ ដែលឃាត់ខ្លួននៅខណ្ឌព្រែកព្នៅ និងមានជោគវាសនាល្អដូច ជនសង្ស័យ ទាំង៤នាក់ ដែលត្រូវបានដោះលែងនៅឯខណ្ឌសែនសុខ ឬយ៉ាងណា……?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ